ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។
លូកា 7:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះខ្ញុំសូមជម្រាបលោកថា នាងបានទទួលការអត់ទោសឲ្យរួចពីបាបជាច្រើនរបស់នាងហើយ ដ្បិតនាងមានសេចក្តីស្រឡាញ់ច្រើន។ ប៉ុន្តែ អ្នកណាដែលទទួលការអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិចដែរ»។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ខ្ញុំប្រាប់អ្នកថា បាបជាច្រើនរបស់នាងត្រូវបានលើកលែងទោសហើយ ដូច្នេះហើយបានជានាងស្រឡាញ់ច្រើន។ ប៉ុន្តែអ្នកដែលត្រូវបានលើកលែងទោសឲ្យតិច ក៏ស្រឡាញ់តិចដែរ”។ Khmer Christian Bible ហេតុនេះខ្ញុំប្រាប់អ្នកថា នាងមានសេចក្ដីស្រឡាញ់ច្រើន ព្រោះនាងបានទទួលការលើកលែងទោសបាបជាច្រើនរបស់នាងហើយ ប៉ុន្ដែចំពោះអ្នកណាដែលមានសេចក្ដីស្រឡាញ់តិចនោះ ព្រោះបានទទួលការលើកលែងទោសតិចដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសម្តែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះព្រះជាម្ចាស់បានប្រោសឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឲ្យតិច ក៏សម្តែងសេចក្ដីស្រឡាញ់តិចដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នកថា បាបនាងដែលមានច្រើនទាំងម៉្លេះ បានអត់ទោសឲ្យនាងហើយ ដ្បិតនាងមានសេចក្ដីស្រឡាញ់ជាច្រើន ប៉ុន្តែអ្នកណាដែលគេអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិច អាល់គីតាប ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសំដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះអុលឡោះបានប្រោសឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលអុលឡោះលើកលែងទោសឲ្យតិចក៏សំដែងសេចក្ដីស្រឡាញ់តិចដែរ»។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
ដើម្បីឲ្យអ្នកបាននឹកចាំ ហើយត្រូវជ្រប់មុខឥតដែលហើបមាត់អ្នកទៀតឡើយ ដោយអ្នកអៀនខ្មាស ក្នុងកាលដែលយើងបានអត់ទោសដល់អ្នក ចំពោះគ្រប់ទាំងអំពើដែលអ្នកបានប្រព្រឹត្តនោះ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ព្រះអង្គនឹងមានសេចក្ដីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ព្រះអង្គនឹងកម្រាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើង ទៅក្នុងសមុទ្រជ្រៅ
អ្នកណាស្រឡាញ់ឪពុក ឬម្តាយ ជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំឡើយ ហើយអ្នកណាស្រឡាញ់កូនប្រុស ឬកូនស្រី ជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ។
កាលផារិស៊ីដែលបានអញ្ជើញព្រះអង្គនោះឃើញដូច្នោះ គាត់គិតក្នុងចិត្តថា៖ «បើលោកនេះជាហោរាមែន លោកមុខជាដឹងថា ស្ត្រីដែលពាល់លោកជាអ្នកណា ហើយជាមនុស្សប្រភេទណាពុំខាន ដ្បិតនាងជាមនុស្សបាប»។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «នាងបានទទួលការអត់ទោសឲ្យរួចពីបាបហើយ»។
ព្រះបានតម្កើងព្រះយេស៊ូវឡើង ដោយព្រះហស្តស្តាំរបស់ព្រះអង្គ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការប្រែចិត្តដល់សាសន៍អ៊ីស្រាអែល និងការអត់ទោសឲ្យរួចពីបាប។
ក្រឹត្យវិន័យបានចូលមក ធ្វើឲ្យអំពើរំលងនោះកាន់តែកើនឡើង តែនៅទីណាដែលបាបកើនឡើង នោះព្រះគុណក៏រឹតតែចម្រើនជាបរិបូរឡើងដែរ។
ដ្បិតសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើង ព្រោះយើងជឿច្បាស់ថា បើមនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ នោះឈ្មោះថា មនុស្សទាំងអស់បានស្លាប់ហើយ។
ព្រោះនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការកាត់ស្បែក ឬមិនកាត់ស្បែក នោះមិនសំខាន់អ្វីទេ គឺមានតែជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។
សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚
ខ្ញុំក៏អធិស្ឋានសូមការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចម្រើនកាន់តែច្រើនឡើង មានចំណេះដឹង និងយល់គ្រប់សព្វទាំងអស់
ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនហូរហៀរដល់ខ្ញុំ ទាំងប្រោសឲ្យខ្ញុំមានជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។
ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឯបទបញ្ជារបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ។