ព្រះបាទអេសាមានសេចក្ដីក្រេវក្រោធនឹងគ្រូទាយ ហើយទ្រង់ចាប់ដាក់គុក ព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ ព្រះបាទអេសាក៏សង្កត់សង្កិនប្រជារាស្ត្រខ្លះដែរ។
លូកា 4:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានឮសេចក្តីទាំងនេះ អ្នកដែលនៅក្នុងសាលាប្រជុំទាំងប៉ុន្មានមានចិត្តក្រេវក្រោធជាខ្លាំង។ ព្រះគម្ពីរខ្មែរសាកល នៅពេលឮពាក្យទាំងនេះ មនុស្សទាំងអស់នៅក្នុងសាលាប្រជុំក៏ពេញដោយភាពក្ដៅក្រហាយ Khmer Christian Bible កាលមនុស្សទាំងអស់ក្នុងសាលាប្រជុំបានឮសេចក្ដីទាំងនេះ ក៏ពោរពេញដោយកំហឹងយ៉ាងខ្លាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងសាលាប្រជុំ*ទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកអ្នកនៅក្នុងសាលាប្រជុំ បានឮសេចក្ដីទាំងនោះហើយ គេមានពេញដោយសេចក្ដីក្រោធ អាល់គីតាប កាលបានឮពាក្យទាំងនេះ អ្នកនៅក្នុងសាលាប្រជុំទាំងប៉ុន្មាន ខឹងអ៊ីសាគ្រប់ៗគ្នា។ |
ព្រះបាទអេសាមានសេចក្ដីក្រេវក្រោធនឹងគ្រូទាយ ហើយទ្រង់ចាប់ដាក់គុក ព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ ព្រះបាទអេសាក៏សង្កត់សង្កិនប្រជារាស្ត្រខ្លះដែរ។
គេក៏ចាប់យកហោរាយេរេមាទៅដាក់ក្នុងគុកងងឹតរបស់ម៉ាលគា ជាកូនហាម៉ាលេក ដែលនៅទីលានគុក គេយកខ្សែសម្រូតហោរាយេរេមាចុះទៅ រីឯនៅក្នុងគុកងងឹតនោះគ្មានទឹកទេ មានសុទ្ធតែភក់ ហើយហោរាយេរេមាក៏ផុងទៅក្នុងភក់នោះ។
កាលព្រះបាទហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតព្រះអង្គ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិម និងភូមិដែលនៅជុំវិញ ចាប់ពីអាយុពីរឆ្នាំចុះមក តាមពេលវេលាដែលទ្រង់បានសួរពួកហោរ។
នៅជំនាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាម្នាក់បានជាស្អាតសោះ មានតែលោកណាម៉ាន ជាសាសន៍ស៊ីរីម្នាក់ប៉ុណ្ណោះ»។
ពួកគេក្រោកឡើង ដេញព្រះអង្គចេញពីភូមិ ហើយបណ្តើរព្រះអង្គទៅដល់ជម្រាលភ្នំ ដែលគេបានសង់ធ្វើភូមិ ដើម្បីនឹងច្រានព្រះអង្គទម្លាក់ពីលើចំណោត។
ប៉ុន្តែ គេមានចិត្តក្ដៅក្រហាយជាខ្លាំង ហើយពិគ្រោះគ្នាពីការដែលគេអាចធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ។
កាលក្រុមប្រឹក្សាបានឮដូច្នេះ គេមានចិត្តក្តៅក្រហាយជាខ្លាំង ហើយចង់សម្លាប់ពួកសាវកទៀតផង។
ពេលគេបានឮដូច្នោះ គេមានចិត្តក្តៅក្រហាយជាខ្លាំង ហើយគេសង្កៀតធ្មេញដាក់លោកស្ទេផាន។