នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «ពេលនេះ ខ្ញុំនឹងសរសើរតម្កើង ព្រះយេហូវ៉ា»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "យូដា"។ បន្ទាប់មក នាងក៏លែងមានកូនទៀត។
លូកា 3:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណាសូនជាកូនអេមីណាដាប់ អេមីណាដាប់ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូម អែសរ៉ូមជាកូនពេរេស ពេរេសជាកូនយូដា ព្រះគម្ពីរខ្មែរសាកល ណាសូនជាកូនអ័មីណាដាប់ អ័មីណាដាប់ជាកូនអាដមីន អាដមីនជាកូនអើរ៉ាម អើរ៉ាមជាកូនហេស្រុន ហេស្រុនជាកូនពេរេស ពេរេសជាកូនយូដា Khmer Christian Bible លោកណាសូនជាកូនលោកអមីណាដាប់ លោកអមីណាដាប់ជាកូនលោកអាដមីន លោកអាដមីនជាកូនលោកអ័រនី លោកអ័រនីជាកូនលោកអើរ៉ាម លោកអើរ៉ាមជាកូនលោកពេរេស លោកពេរេសជាកូនលោកយូដា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាសូនជាបុត្រលោកអមីណាដាប់ លោកអមីណាដាប់ជាបុត្រលោកអើរ៉ាម លោកអើរ៉ាមជាបុត្រលោកអ័រនី លោកអ័រនីជាបុត្រលោកអែសរ៉ូម លោកអែសរ៉ូមជាបុត្រលោកពេរេស លោកពេរេសជាបុត្រលោកយូដា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ណាសូនជាកូនអេមីន៉ាដាប់ៗ ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូមៗ ជាកូនពេរេសៗ ជាកូនរបស់យូដា អាល់គីតាប លោកណាសូនជាកូនលោកអមីណាដាប់ លោកអមីណាដាប់ជាកូនលោកអើរ៉ាម លោកអើរ៉ាមជាកូនលោកអ័រនី លោកអ័រនីជាកូនលោកអែសរ៉ូម លោកអែសរ៉ូមជាកូនលោកពេរេស លោកពេរេសជាកូនលោកយូដា |
នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «ពេលនេះ ខ្ញុំនឹងសរសើរតម្កើង ព្រះយេហូវ៉ា»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "យូដា"។ បន្ទាប់មក នាងក៏លែងមានកូនទៀត។
ប៉ុន្ដែ កាលកូននោះបានដកដៃចូលទៅវិញ នោះមើល៍ បងវាក៏កើតចេញមក ហើយឆ្មបពោលថា៖ «ម្ដេចក៏ឯងប្រជែងខ្លួនចេញមកដូច្នេះ!» ហេតុនេះហើយបានជាគេដាក់ឈ្មោះកូននោះថា "ពេរេស" ។
កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។
យូដាអើយ បងប្អូនរបស់កូននឹងសរសើរកូន ដៃរបស់កូននឹងចាប់កញ្ចឹងក ខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងឱនគោរពកូន។
ក្នុងពួកកូនរបស់ពេរេសជាកូនយូដា មានអ៊ូថាយ ជាកូនអាំមីហ៊ូត ដែលជាកូនអំរី អំរីជាកូនអ៊ីមរី អ៊ីមរីជាកូនបានី។
អស់អ្នកដែលដំឡើងត្រសាលនៅទិសខាងកើតជាទិសថ្ងៃរះ ជាជំរំកងពលនៃកុលសម្ព័ន្ធយូដា តាមអង្គភាពរបស់គេ។ មេដឹកនាំលើកូនចៅយូដា គឺណាសូន ជាកូនរបស់អ័មីណាដាប់
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែរឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់ណាសូន ជាកូនអ័មីណាដាប់។
ដាវីឌជាកូនអ៊ីសាយ អ៊ីសាយជាកូនអូបិឌ អូបិឌជាកូនបូអូស បូអូសជាកូនសាលម៉ូន សាលម៉ូនជាកូនណាសូន
យូដាជាកូនយ៉ាកុប យ៉ាកុបជាកូនអ៊ីសាក អ៊ីសាកជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ា ថេរ៉ាជាកូនណាឃរ
សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង ពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក តាមរយៈស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារបានបង្កើតឲ្យយូដាដែរ»។