Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 2:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អស់​អ្នក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ខាង​កើត​ជា​ទិស​ថ្ងៃ​រះ ជា​ជំរំ​កង​ពល​នៃ​កុល‌សម្ព័ន្ធ​យូដា តាម​អង្គ‌ភាព​របស់​គេ។ មេ​ដឹក​នាំ​លើ​កូន​ចៅ​យូដា គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ខាង​មុខ​គេ គឺ​នៅ​ទិស​ខាង​កើត ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​យូដា គឺ​ណាសូន ជា​កូន​របស់​អមីណា‌ដាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ឯ​កើត​ខាង​ថ្ងៃ​រះ នោះ​ត្រូវ​ជា​ពួក​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល នៃ​ពូជ​អំបូរ​យូដា​តាម​ពួក​កង​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​យូដា នោះ​គឺ​ជា​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​ខាង​មុខ​គេ គឺ​នៅ​ទិស​ខាង​កើត ជា​កង​ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​យូដា គឺ​ណាសូន ជា​កូន​របស់​អមីណា‌ដាប់។

សូមមើលជំពូក ចម្លង




ជន‌គណនា 2:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ដែល​លោក​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ស្រុក​នោះ រូបេន​បាន​ទៅ​រួម​ដំណេក​ជា‌មួយ​នាង​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ រី​ឯ​កូន​ប្រុស​របស់​លោក​យ៉ាកុប មាន​ដប់​ពីរ​នាក់។


កូន​ប្រុស​របស់​នាង​លេអា មាន​រូបេន (ជា​កូន​ច្បង​របស់​លោក​យ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។


រ៉ាម​បង្កើត​អ័មី‌ណាដាប់ ហើយ​អ័មី‌ណាដាប់​បង្កើត​ណាសូន ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​យូដា។


ដ្បិត​យូដា​មាន​អំណាច​ជាង​បង‌ប្អូន​គាត់​ទាំង​អស់ ហើយ​អ្នក​ដែល​ជា​ប្រធាន​ក៏​កើត​ពី​គាត់​មក តែ​អំណាច​របស់​បង​ច្បង​ជា​របស់​យ៉ូសែប​វិញ)។


អើរ៉ុន​យក​នាង​អេលី‌សេបា កូន​របស់​អ័មី‌ណាដាប់ និង​ជា​ប្អូន​របស់​ណា​សូន ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ។


ឈ្មោះ​របស់​អស់​អ្នក​ដែល​នឹង​ជួយ​ការ​ងារ​អ្នក មាន​ដូច​តទៅ៖ អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ ពី​កុល‌សម្ព័ន្ធ​រូបេន។


ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។


ពេល​ណា​អ្នក​ផ្លុំ​ដោយ​សំឡេង​រន្ថាន់ នោះ​អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​កើត ត្រូវ​ចេញ​ដំណើរ


ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៧៤ ៦០០ នាក់។


អស់​អ្នក​ដែល​ត្រូវ​បោះ​ជំរំ​នៅ​ខាង​កើត ខាង​មុខ​រោង​ឧបោសថ គឺ​នៅ​មុខ​ត្រសាល​ជំនុំ​ទិស​ខាង​ថ្ងៃ​រះ គឺ​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​កូន​របស់​លោក មាន​បន្ទុក​ទទួល​ខុស​ត្រូវ​កិច្ច​ការ​នៅ​ក្នុង​ទី​បរិសុទ្ធ គឺ​ពិធី​ផ្សេងៗ​ដែល​ត្រូវ​ធ្វើ​ជួស​មុខ​ឲ្យ​ពួក​អ៊ីស្រា‌អែល ឯ​អ្នក​ដទៃ​ណា​ដែល​មក​ជិត នោះ​នឹង​ត្រូវ​ស្លាប់។


អ្នក​ដែល​បាន​ថ្វាយ​តង្វាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទីមួយ គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។


ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែរ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​ណាសូន ជា​កូន​អ័មី‌ណា‌ដាប់។


អើរ៉ាម​បង្កើត​អ័មីណា‌ដាប់ អ័មីណា‌ដាប់​បង្កើត​ណា‌សូន ណា‌សូន​បង្កើត​សាលម៉ូន


អ័មី‌ណា‌ដាប់​បង្កើត​ណា‌សូន ណាសូន​បង្កើត​សាល‌ម៉ូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម