ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 24:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះ‌អង្គ​នាំ​គេ​ចេញ​ទៅ​ត្រឹមភូមិ​បេតថានី ហើយ​ទ្រង់​លើក​ព្រះ‌ហស្ត​ឡើង ប្រទាន​ពរ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​ទ្រង់​នាំ​ពួកគេ​ចេញទៅ​ខាងក្រៅ​រហូតដល់​បេថានី ហើយ​លើក​ព្រះហស្ត​ឡើង​ប្រទានពរ​ពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​ក៏​នាំ​ពួកគេ​ចេញ​ទៅ​ក្រៅ​រហូត​ដល់​ក្រុង​បេថានី​ ហើយ​ព្រះអង្គ​ក៏​លើក​ព្រះហស្ដ​ប្រទាន​ពរ​ដល់​ពួកគេ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះ‌យេស៊ូ​នាំ​ពួក​សិស្ស*​ចេញ​ពី​ទីក្រុង​ទៅ​ភូមិ​បេតថា‌នី។ ពេល​ទៅ​ដល់ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ឡើង ហើយ​ប្រទាន​ពរ​ឲ្យ​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទ្រង់​នាំ​គេ​ចេញ​ទៅ​ត្រឹម​បេថានី រួច​ទ្រង់​លើក​ព្រះ‌ហស្ត​ឡើង​ប្រទាន​ពរ​ឲ្យ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក អ៊ីសា​នាំ​ពួក​សិស្ស​ចេញ​ពី​ទី‌ក្រុង​ទៅ​ភូមិ​បេថានី។ ពេល​ទៅ​ដល់ អ៊ីសា​លើក​ដៃ​ឡើង ហើយ​ប្រទាន​ពរ​ឲ្យ​គេ។

សូមមើលជំពូក



លូកា 24:50
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​ពុក​ចូល​ចិត្ត ឲ្យ​ពុក​បរិ‌ភោគ​ម្តង ពុក​នឹង​ឲ្យ​ពរ​កូន​មុន​ពេល​ពុក​ស្លាប់»។


លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​វា​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។


ទាំង​អស់​នេះ​ជា​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ ហើយ​នេះ​ជា​សេចក្ដី​ដែល​ឪពុក​របស់​គេ​បាន​ពោល​ទៅ​គេ នៅ​ពេល​ដែល​លោក​ឲ្យ​ពរ ដោយ​ឲ្យ​ពរ​គេ​ម្នាក់ៗ តាម​ពរ​ដែល​គេ​ស័ក្ដិ‌សម​នឹង​ទទួល​រៀងៗ​ខ្លួន។


លោក​អើរ៉ុន​ក៏​លើក​ដៃ​ឲ្យ​ពរ​ដល់​ប្រជា‌ជន រួច​ចុះ​មក​ពី​ការ​ថ្វាយ​តង្វាយ​លោះ​បាប តង្វាយ​ដុត និង​តង្វាយ​មេត្រី


ព្រះ‌អង្គ​ចាក​ចេញ​ពី​ពួក​គេ យាង​ទៅ​ភូមិ​បេតថានី ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​យប់។


បន្ទាប់​មក ព្រះ‌អង្គ​លើក​ក្មេង​ទាំង​នោះ​ឡើង ដាក់​ព្រះ‌ហស្ត​លើ ហើយ​ប្រទាន​ពរ​ពួក​គេ។


ពេល​គេ​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡិម នៅ​ត្រង់​ភូមិ​បេត‌ផាសេ និង​ភូមិ​បេថា‌នី ជិត​ភ្នំ​ដើម​អូលីវ ព្រះ‌អង្គ​ចាត់​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់


កំពុង​ដែល​ព្រះ‌អង្គ​ប្រទាន​ពរ នោះ​ព្រះ‌វរបិតា​បាន​ញែក​ព្រះ‌អង្គ​ចេញ​ពី​គេ លើក​ឡើង​ទៅ​ស្ថាន‌សួគ៌​ទៅ។


ពួក​គេ​ក៏​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវ ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ភ្នំ​នោះ​នៅ​ជិត​ក្រុង​យេរូ‌សាឡិម មាន​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​សប្ប័ទ ។


កាល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ហើយ ពេល​ពួក​សាវក​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ ហើយ​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះ‌អង្គ​ផុត​ពី​ភ្នែក​គេ។


ដូច្នេះ ខ្ញុំ​ចង់​ឲ្យបុរសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង ហើយ​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​មាន​កំហឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ។


ដូច្នេះ លោក​យ៉ូស្វេ​ក៏​ឲ្យ​ពរពួក​គេ ហើយ​ឲ្យ​ពួក​គេ​ចេញ​ទៅ ពួក​គេ​ក៏​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ។