ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 24:48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំង​នេះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នករាល់គ្នា​ជា​សាក្សី​អំពី​ការទាំងនេះ

សូមមើលជំពូក

Khmer Christian Bible

ហើយ​អ្នក​រាល់គ្នា​ជា​សាក្សី​នៃ​ហេតុការណ៍​ទាំង​នេះ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំង​នេះ

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ។

សូមមើលជំពូក



លូកា 24:48
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​បន្ទាល់​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​នៅ​ជា​មួយ​ខ្ញុំ តាំង​ពី​ដំបូង​មក។


ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ពី​យើង​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​បន្ទាល់​ជា‌មួយ​យើង អំពី​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ»។


ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ព្រះ‌ចេស្តា នៅ​ពេល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ស្រុក​យូដា​ទាំង​មូល និង​ស្រុក​សា‌ម៉ារី ហើយ​រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។


យើង​ជា​បន្ទាល់​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ទាំង​នៅ​ស្រុក​របស់​ពួក​សាសន៍​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម។ ពួក​គេ​បាន​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​ព្យួរ​ព្រះ‌អង្គ​នៅ​លើ​ឈើ


មិន​មែន​ដល់​មនុស្ស​ទាំង​អស់​ទេ តែ​ឲ្យ​យើង​រាល់​គ្នាដែល​ព្រះ​បាន​ជ្រើស​រើស​ធ្វើ​ជា​បន្ទាល់បាន​ឃើញ គឺ​ជា​អ្នក​ដែល​បាន​បរិភាគ និង​បាន​ផឹក​ជា‌មួយ​ព្រះ‌អង្គ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។


ព្រះ‌អង្គ​បាន​លេច​ឲ្យ​អស់​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលី‌ឡេ មក​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ព្រះ‌អង្គ​បាន​ឃើញ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ​ដល់​ប្រជាជន។


ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​យើង​ទាំង‌អស់​គ្នា​ជា​បន្ទាល់​ស្រាប់។


ដ្បិត​បង​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ទាំង​អស់ ពី​ហេតុ‌ការណ៍​ដែលបង​បាន​ឃើញ និង​បាន​ឮ។


អ្នក​រាល់​គ្នា​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់​នៃ​ជីវិត តែ​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍នេះ។


ពួក​សាវក​បាន​ធ្វើ​បន្ទាល់​ដោយ​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំង ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះ‌គុណ​យ៉ាង​ខ្លាំង​សណ្ឋិត​លើ​ពួកគេ​ទាំង​អស់​គ្នា។


យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ទាំងនេះ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ព្រះ‌អង្គ ក៏​ជា​បន្ទាល់​ពី​ហេតុការ​ណ៍​ទាំង​នេះ​ដែរ»។


ដូច្នេះ ក្នុង​នាម​ជា​ចាស់​ទុំ និង​ជា​បន្ទាល់​ពី​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ហើយ​ជា​អ្នក​មាន​ចំណែក​ក្នុង​សិរី​ល្អ​ដែល​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់​តឿន​ពួក​ចាស់​ទុំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ថា