ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ និងពេត្រុសផងថា ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចជាព្រះអង្គបានមានព្រះបន្ទូលទុកស្រាប់»។
លូកា 24:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនិយាយថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកឲ្យស៊ីម៉ូនឃើញ»។ ព្រះគម្ពីរខ្មែរសាកល និយាយថា៖ “ព្រះអម្ចាស់ពិតជាត្រូវបានលើកឲ្យរស់ឡើងវិញមែន ហើយបានលេចមកដល់ស៊ីម៉ូន!”។ Khmer Christian Bible និយាយថា៖ «ព្រះអម្ចាស់បានរស់ឡើងវិញពិតមែន គឺព្រះអង្គបានលេចមកឲ្យលោកស៊ីម៉ូនឃើញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយព្រះអង្គបានបង្ហាញខ្លួនឲ្យស៊ីម៉ូនឃើញ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកឲ្យស៊ីម៉ូនឃើញ អាល់គីតាប គេប្រាប់អ្នកទាំងពីរថា៖ «អ៊ីសាជាអម្ចាស់រស់ឡើងវិញពិតប្រាកដមែន ហើយគាត់បានបង្ហាញខ្លួនឲ្យស៊ីម៉ូនឃើញ!»។ |
ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ និងពេត្រុសផងថា ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចជាព្រះអង្គបានមានព្រះបន្ទូលទុកស្រាប់»។
ព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ព្រះអង្គមិនគង់នៅទីនេះទេ ចូរនឹកចាំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលទ្រង់គង់នៅស្រុកកាលីឡេនៅឡើយថា
កាលព្រះអម្ចាស់បានឃើញ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំយំអី!»។
ហើយចាត់គេឲ្យទៅសួរព្រះអម្ចាស់ថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត?»
ក្រោយពេលព្រះអង្គបានរងទុក្ខរួចហើយ ព្រះអង្គបានបង្ហាញអង្គទ្រង់ដែលមានព្រះជន្មរស់ ឲ្យពួកសាវកទាំងនោះឃើញ រយៈពេលសែសិបថ្ងៃ ដោយបង្ហាញភស្តុតាងជាច្រើន ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះផង។