ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 23:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​មេ​ទ័ព​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​កើត​ឡើង លោក​ក៏​សរសើរ​តម្កើង​ព្រះ ហើយ​ពោល​ថា៖ «មនុស្ស​នេះ​ពិត​ជា​សុចរិត​មែន»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មេទាហានលើមួយរយនាក់​បាន​ឃើញ​ហេតុការណ៍​ដែល​កើតឡើង ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ហើយ​ពោលថា​៖ “បុរស​នេះ​ពិតជា​មនុស្ស​សុចរិត​មែន​!”។

សូមមើលជំពូក

Khmer Christian Bible

កាល​នាយ​ទាហាន​ម្នាក់​បាន​ឃើញ​ហេតុការណ៍​ដែល​កើត​ឡើង​ ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «បុរស​នេះ​ជា​មនុស្ស​សុចរិត​មែន»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាយ​ទាហាន​រ៉ូម៉ាំង​ដែល​បាន​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង ក៏​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​សុចរិត​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​មេ​ទ័ព​បាន​ឃើញ​ការ​ដែល​កើត​មក នោះ​ក៏​ពោល​សរសើរ​ដល់​ព្រះ ហើយ​ថា មនុស្ស​នេះ​សុចរិត​ពិត​មែន

សូមមើលជំពូក

អាល់គីតាប

នាយ​ទាហាន​រ៉ូម៉ាំង​ដែល​បាន​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង ក៏​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ហើយ​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​សុចរិត​មែន!»។

សូមមើលជំពូក



លូកា 23:47
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​វេលា​នោះ វាំង‌នន​នៅ​ក្នុង​ព្រះ‌វិហារ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ញ័រ​រញ្ជួយ ហើយ​ថ្ម​ប្រេះ​ចេញ​ពី​គ្នា


ពេល​មេ​ទ័ព និង​ពួក​ទាហាន​ដែល​នៅ​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​លោក ឃើញ​ផែនដី​រញ្ជួយ និង​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នោះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «អ្នក​នេះ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន!»


កាល​មហា‌ជន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​មាន​ការ​ស្ញប់‌ស្ញែង ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​ដល់​មនុស្ស​លោក។


កាល​មេ​ទ័ព​ដែល​ឈរ​ទល់​មុខ​ព្រះ‌អង្គ ឃើញ​ព្រះ‌អង្គ[​ស្រែក​ឡើង] ហើយ​ផុត​ដង្ហើម​ទៅ​ដូច្នេះ ក៏​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន!»


គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះ‌អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។


ពួក​សាសន៍​យូដា​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​មាន​ក្រឹត្យ‌វិន័យ ហើយ​តាម​ក្រឹត្យ‌វិន័យ​នោះ គាត់​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​តាំង​ខ្លួន​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ»។