«តើបុត្រដែលបានប្រសូតមកជាស្តេចសាសន៍យូដាទ្រង់គង់នៅឯណា? ព្រោះយើងបានឃើញផ្កាយរបស់ព្រះអង្គពីទិសខាងកើត ហើយយើងមកថ្វាយបង្គំព្រះអង្គ»។
លូកា 23:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពីលើព្រះអង្គ មានអក្សរជាភាសាក្រិក ឡាតាំង និងហេព្រើរថា៖ «នេះជាស្តេចសាសន៍យូដា»។ ព្រះគម្ពីរខ្មែរសាកល មានចំណារមួយនៅខាងលើព្រះយេស៊ូវ សរសេរថា “នេះជាស្ដេចនៃជនជាតិយូដា”។ Khmer Christian Bible ហើយនៅចំពីលើព្រះអង្គមានចំណារមួយថា នេះជាស្ដេចរបស់ជនជាតិយូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពីលើព្រះអង្គ មានសរសេរអក្សរថា «អ្នកនេះជាស្ដេចជនជាតិយូដា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅពីលើទ្រង់ មានអក្សរជាភាសាក្រេក ឡាតាំង នឹងហេព្រើរថា «នេះជាស្តេចសាសន៍យូដា»។ អាល់គីតាប នៅពីលើអ៊ីសាមានសរសេរអក្សរថា «អ្នកនេះជាស្ដេចជនជាតិយូដា»។ |
«តើបុត្រដែលបានប្រសូតមកជាស្តេចសាសន៍យូដាទ្រង់គង់នៅឯណា? ព្រោះយើងបានឃើញផ្កាយរបស់ព្រះអង្គពីទិសខាងកើត ហើយយើងមកថ្វាយបង្គំព្រះអង្គ»។
នៅវេលានេះ ព្រះយេស៊ូវឈរនៅមុខលោកទេសាភិបាល ហើយលោកទេសាភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្តេចរបស់សាសន៍យូដាឬ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។
គេបិទប្រកាសពីទោសចោទប្រកាន់ព្រះអង្គដាក់ពីលើព្រះសិរព្រះអង្គថា៖ «អ្នកនេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា»។
សូមព្រះគ្រីស្ទ ជាស្តេចសាសន៍អ៊ីស្រាអែល ចុះពីឈើឆ្កាងមកឥឡូវនេះមក ដើម្បីឲ្យយើងឃើញ ហើយជឿផង!» អ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គ គេក៏ម្រមាថមើលងាយព្រះអង្គដែរ។
លោកពីឡាត់ក៏ពិចារណាសួរព្រះអង្គថា៖ «តើអ្នកជាស្តេចសាសន៍យូដាមែនឬ?» ព្រះអង្គឆ្លើយថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។
គេចូលមកជិតព្រះអង្គ ទាំងពោលថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា» រួចគេក៏ទះកំផ្លៀងព្រះអង្គ។