កុំទៅតាមមនុស្សភាគច្រើនដើម្បីប្រព្រឹត្តអាក្រក់ឡើយ ក៏កុំធ្វើបន្ទាល់ឲ្យរឿងក្តីខាងមនុស្សភាគច្រើន ដើម្បីបង្វែរយុត្តិធម៌ឲ្យសោះ
លូកា 23:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកពីឡាត់ក៏សម្រេចតាមការទាមទាររបស់គេ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពីឡាត់ក៏សម្រេចឲ្យធ្វើតាមការទាមទាររបស់ពួកគេ។ Khmer Christian Bible ដូច្នេះលោកពីឡាត់ក៏សម្រេចចិត្ដធ្វើតាមការទាមទាររបស់ពួកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកពីឡាត់កាត់សំរេចទោសតាមគេសូម អាល់គីតាប លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ |
កុំទៅតាមមនុស្សភាគច្រើនដើម្បីប្រព្រឹត្តអាក្រក់ឡើយ ក៏កុំធ្វើបន្ទាល់ឲ្យរឿងក្តីខាងមនុស្សភាគច្រើន ដើម្បីបង្វែរយុត្តិធម៌ឲ្យសោះ
អ្នកដែលរាប់មនុស្សអាក្រក់ថាឥតមានទោស និងអ្នកដែលរាប់មនុស្សសុចរិតថាមានទោស អ្នកទាំងពីរនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
ពេលនោះ លោកក៏ដោះលែងបារ៉ាបាសឲ្យដល់គេ ហើយបញ្ជាឲ្យគេវាយព្រះយេស៊ូវនឹងរំពាត់ រួចប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។
ដូច្នេះ ដោយលោកពីឡាត់ចង់បំពេញចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ។ កាលបានវាយព្រះយេស៊ូវដោយរំពាត់រួចហើយ លោកក៏ប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។
ប៉ុន្តែ គេស្រែកទទូចកាន់តែខ្លាំង ទាំងសុំឲ្យឆ្កាងព្រះអង្គ ហើយសម្រែករបស់អ្នកទាំងនោះ និងពួកសង្គ្រាជ ក៏បានឈ្នះ។
លោកក៏ដោះលែងអ្នកដែលជាប់គុក ដោយព្រោះការបះបោរ និងការសម្លាប់មនុស្សនោះ ឲ្យដល់ពួកគេ តាមគេសូម ហើយប្រគល់ព្រះយេស៊ូវឲ្យ តាមចិត្តប្រាថ្នារបស់គេ។