លោកពីឡាត់សួរគេថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ចូរឆ្កាងវាទៅ!»
លូកា 23:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកពីឡាត់បានប្រមូលពួកសង្គ្រាជ ពួកនាម៉ឺន និងប្រជាជនទាំងអស់មកជួបជុំគ្នា ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពីឡាត់បានហៅពួកនាយកបូជាចារ្យ ពួកមេគ្រប់គ្រង និងប្រជាជនមក Khmer Christian Bible កាលលោកពីឡាត់ហៅពួកសម្ដេចសង្ឃ ពួកអាជ្ញាធរ និងប្រជាជនមកជុំគ្នាហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ* ពួកមន្ត្រី និងប្រជាជនមកជួបជុំគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកពីឡាត់បានប្រមូលពួកសង្គ្រាជ ពួកនាម៉ឺន នឹងបណ្តាមនុស្សទាំងអស់មក អាល់គីតាប លោកពីឡាតបានកោះហៅពួកអ៊ីម៉ាំ ពួកមន្ដ្រី និងប្រជាជនមកជួបជុំគ្នា។ |
លោកពីឡាត់សួរគេថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ចូរឆ្កាងវាទៅ!»
ឯប្រជាជនដែលឈរមើល និងពួកនាម៉ឺន ក៏បន្តុះបង្អាប់ព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សផ្សេងទៀត បើគាត់ជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យគាត់សង្គ្រោះខ្លួនឯងទៅ»។
ហើយពីរបៀបដែលពួកសង្គ្រាជ និងពួកនាម៉ឺនរបស់យើងខ្ញុំ បានបញ្ជូនលោកទៅ ឲ្យជាប់ទោសដល់ជីវិត ហើយឆ្កាងលោកទៀតផង។
ក្នុងចំណោមពួកនាម៉ឺន មានច្រើននាក់បានជឿដល់ព្រះអង្គ តែគេមិនហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកផារិស៊ីកាត់ពួកគេចេញពីសាលាប្រជុំ
លោកពីឡាត់ទូលសួរព្រះអង្គទៀតថា៖ «អ្វីទៅជាសេចក្តីពិតនោះ?»។ ក្រោយពីលោកមានប្រសាសន៍ដូច្នេះហើយ លោកក៏ចេញទៅជួបពួកសាសន៍យូដាម្តងទៀត ប្រាប់គេថា៖ «ខ្ញុំមិនឃើញថាអ្នកនេះមានទោសអ្វីឡើយ។
លោកពីឡាត់ចេញទៅក្រៅ មានប្រសាសន៍នឹងគេម្តងទៀតថា៖ «មើល៍! ខ្ញុំនាំអ្នកនេះចេញមកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នកដឹងថា ខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ»។
មើល៍! លោកនិយាយដោយចំហ តែគ្មានអ្នកណាថាអ្វីសោះ តើពួកនាម៉ឺនពិតជាយល់ថា អ្នកនេះជាព្រះគ្រីស្ទមែនឬ?
ដ្បិតអស់អ្នកដែលនៅក្រុងយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់គេ មិនបានស្គាល់ព្រះអង្គទេ ក៏មិនបានយល់ទំនាយរបស់ពួកហោរា ដែលគេអានរាល់ថ្ងៃសប្ប័ទដែរ គេបានធ្វើឲ្យទំនាយនោះបានសម្រេច ដោយកាត់ទោសព្រះអង្គ។
ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា និងពួកនាម៉ឺនរបស់អ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនដឹងខ្លួន។
លុះស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ និងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម
ពេលនោះ លោកពេត្រុស ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកនាម៉ឺនរបស់ប្រជាជន និងពួកចាស់ទុំអើយ