ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 20:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​ប្រុស​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​បន្ត​ពូជ​ឲ្យ​បង ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ថា​៖ “លោកគ្រូ ម៉ូសេ​បាន​សរសេរ​ទុក​ឲ្យ​យើង​ថាប្រសិនបើ​បងប្រុស​របស់​អ្នកណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ទាំង​គ្មានកូន ប្អូនប្រុស​របស់​គាត់​ត្រូវតែ​យក​ប្រពន្ធ​របស់បង ហើយ​បង្កើត​ពូជ​សម្រាប់​បងប្រុស​របស់​ខ្លួន​។

សូមមើលជំពូក

Khmer Christian Bible

«លោក​គ្រូ​ លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ ប្រសិន​បើ​បងប្រុស​របស់​អ្នកណា​ម្នាក់​មាន​ប្រពន្ធ​ហើយ​ ប៉ុន្ដែ​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​សោះ​ នោះ​ប្អូន​របស់​គាត់​ត្រូវ​យក​ប្រពន្ធ​របស់​គាត់​ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង

សូមមើលជំពូក

អាល់គីតាប

«តួន! ម៉ូសា​បាន​ចែង​ហ៊ូកុំ​ទុក​ឲ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន។

សូមមើលជំពូក



លូកា 20:28
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​នាង​តាម៉ារ​ជា​កូន​ប្រសា​ថា៖ «ចូរ​កូន​នៅ​ជា​មេម៉ាយ​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​កូន​សិន​ទៅ ទម្រាំ​សេឡា​កូន​របស់​ពុក​ធំ​ពេញ​វ័យ» ដ្បិត​គាត់​ខ្លាច​ក្រែង​វា​ស្លាប់​ដូច​ជា​បងៗ​វា​ដែរ។ ដូច្នេះ នាង​តាម៉ារ​ក៏​ទៅ​រស់​នៅ​ផ្ទះ​របស់​ឪពុក​នាង​វិញ។


លោក​យូដា​ក៏​ទទួល​ស្គាល់​របស់​ទាំង​នោះ រួច​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​ឲ្យ​នាង​ទៅ​សេឡា ជា​កូន​ខ្ញុំ​ទេ»។ គាត់​មិន​បាន​ដេក​ជា‌មួយ​នាង​ទៀត​ឡើយ។


ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​អូណាន់​ថា៖ «ចូរ​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​បង​ឯង ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្អូន​ថ្លៃ​ចំពោះ​នាង ហើយ​បន្ត​ពូជ​ឲ្យ​បង​ប្រុស​ឯង​ទៅ»។


ដូច្នេះ មាន​បង‌ប្អូន​ប្រាំ​ពីរ​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន។