Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 20:28 - ព្រះគម្ពីរខ្មែរសាកល

28 ថា​៖ “លោកគ្រូ ម៉ូសេ​បាន​សរសេរ​ទុក​ឲ្យ​យើង​ថាប្រសិនបើ​បងប្រុស​របស់​អ្នកណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ទាំង​គ្មានកូន ប្អូនប្រុស​របស់​គាត់​ត្រូវតែ​យក​ប្រពន្ធ​របស់បង ហើយ​បង្កើត​ពូជ​សម្រាប់​បងប្រុស​របស់​ខ្លួន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 «លោក​គ្រូ​ លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ ប្រសិន​បើ​បងប្រុស​របស់​អ្នកណា​ម្នាក់​មាន​ប្រពន្ធ​ហើយ​ ប៉ុន្ដែ​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​សោះ​ នោះ​ប្អូន​របស់​គាត់​ត្រូវ​យក​ប្រពន្ធ​របស់​គាត់​ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 «លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​ប្រុស​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​បន្ត​ពូជ​ឲ្យ​បង ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 «លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង

សូមមើលជំពូក ចម្លង

អាល់គីតាប

28 «តួន! ម៉ូសា​បាន​ចែង​ហ៊ូកុំ​ទុក​ឲ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




លូកា 20:28
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ យូដា​និយាយ​នឹង​តាម៉ារ​កូនប្រសាស្រី​របស់គាត់​ថា​៖ “ចូរ​រស់នៅ​ជា​មេម៉ាយ​ក្នុង​ផ្ទះ​របស់​ឪពុក​នាង រហូតដល់​សេឡា​កូនប្រុស​របស់យើង​ធំឡើង​ចុះ” ដ្បិត​គាត់​គិតថា​៖ “ក្រែងលោ​វា​ស្លាប់​ដូច​ពួក​បងប្រុស​របស់វា​ដែរ”។ ដូច្នេះ តាម៉ារ​ក៏​ទៅ​រស់នៅ​ផ្ទះ​របស់​ឪពុក​នាង​វិញ​។


យូដា​បាន​ពិនិត្យមើល ក៏​និយាយថា​៖ “នាង​សុចរិត​ជាង​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិន​បាន​ឲ្យ​សេឡា​កូនប្រុស​របស់ខ្ញុំ​ទៅ​នាង​ទេ”។ ដូច្នេះ គាត់​មិន​បាន​រួមដំណេក​ជាមួយ​នាង​ទៀត​ឡើយ​។


យូដា​ក៏​និយាយ​នឹង​អូណាន់​ថា​៖ “ចូរ​ចូលទៅឯ​ប្រពន្ធ​របស់​បងប្រុស​ឯង រួច​បំពេញកាតព្វកិច្ចជាប្អូនថ្លៃ​ចំពោះ​នាង ហើយ​បន្ត​ពូជ​ឲ្យ​បងប្រុស​ឯង​ទៅ”។


មាន​បងប្អូនប្រុស​ប្រាំពីរ​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ទាំង​គ្មានកូន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម