ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីដែលព្រះអង្គមានព្រះបន្ទូលនោះឡើយ ហើយគេខ្លាចមិនហ៊ានទូលសួរព្រះអង្គ។
លូកា 2:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពួកគាត់មិនយល់ពីពាក្យដែលព្រះអង្គមានព្រះបន្ទូលនោះទេ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគាត់មិនយល់ពាក្យដែលព្រះអង្គមានបន្ទូលនឹងពួកគាត់ឡើយ។ Khmer Christian Bible ពួកគេមិនយល់ពាក្យសំដីដែលព្រះអង្គបានមានបន្ទូលទៅពួកគេទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់មិនយល់ពាក្យដែលទ្រង់មានបន្ទូលនោះទេ អាល់គីតាប ប៉ុន្តែ ឪពុកម្តាយពុំបានយល់អត្ថន័យនៃពាក្យរបស់អ៊ីសាឡើយ។ |
ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីដែលព្រះអង្គមានព្រះបន្ទូលនោះឡើយ ហើយគេខ្លាចមិនហ៊ានទូលសួរព្រះអង្គ។
ប៉ុន្តែ ពួកសាវកមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងសម្រាប់គេ ហើយគេមិនបានយល់ថាដូចម្តេចទេ។
ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីនោះទេ ព្រោះជាការលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរព្រះអង្គពីសេចក្តីនោះដែរ។