រីឯពូជដែលធ្លាក់ទៅលើដីល្អវិញ នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយបានជាមួយរយ មួយជាហុកសិប ហើយមួយទៀតជាសាមសិប»។
លូកា 19:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទីពីរក៏មកទូលថា "ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ព្រះអង្គបានចំណេញប្រាំណែនទៀត"។ ព្រះគម្ពីរខ្មែរសាកល “អ្នកទីពីរក៏ចូលមក និយាយថា: ‘ព្រះករុណាអើយ មួយមីណារបស់ទ្រង់ចំណេញបានប្រាំមីណាទៀត’។ Khmer Christian Bible អ្នកទីពីរចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានប្រាំមីណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើទីពីរចូលមក ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមកទូលបង្គំចំណេញបានប្រាំណែន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទី២ក៏មកទូលថា ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ទ្រង់បានចំណេញ៥ណែនទៀត អាល់គីតាប អ្នកបម្រើទីពីរចូលមកនិយាយថា “សូមជម្រាបលោក! ប្រាក់ដែលលោកឲ្យមកខ្ញុំចំណេញបានប្រាំណែន”។ |
រីឯពូជដែលធ្លាក់ទៅលើដីល្អវិញ នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយបានជាមួយរយ មួយជាហុកសិប ហើយមួយទៀតជាសាមសិប»។
អ្នកដែលបានទទួលពីរពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញពីរពាន់ទៀត"។
ប៉ុន្តែ មនុស្សខ្លះទៀតប្រៀបបាននឹងដីល្អដែលពូជព្រោះចុះទៅ។ គេឮព្រះបន្ទូលហើយទទួលយក រួចបង្កើតផល ខ្លះបានមួយជាសាមសិប ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាមួយរយ»។
លោកបានហៅពួកបាវបម្រើដប់នាក់ មកប្រគល់ប្រាក់ដប់ណែន ដល់គេ ដោយផ្ដាំថា "ចូរអ្នករាល់គ្នាធ្វើជំនួញ រហូតដល់ខ្ញុំត្រឡប់មកវិញ"។
ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា៖ "ប្រពៃហើយបាវបម្រើល្អអើយ ដោយព្រោះអ្នកមានចិត្តស្មោះត្រង់នឹងការដ៏តូចនេះ ចូរអ្នកត្រួតលើទីក្រុងដប់ចុះ"។
ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។