Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:18 - ព្រះគម្ពីរខ្មែរសាកល

18 “អ្នក​ទីពីរ​ក៏​ចូលមក និយាយថា​: ‘ព្រះករុណា​អើយ មួយ​មីណា​របស់ទ្រង់​ចំណេញបាន​ប្រាំ​មីណា​ទៀត’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 អ្នក​ទី​ពីរ​ចូល​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មួយ​មីណា​របស់​លោក​ចំណេញ​បាន​ប្រាំ​មីណា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 អ្នក​ទី​ពីរ​ក៏​មក​ទូល​ថា "ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ព្រះ‌អង្គ​បាន​ចំណេញ​ប្រាំ​ណែន​ទៀត"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អ្នក​បម្រើ​ទី​ពីរ​ចូល​មក ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ចំណេញ​បាន​ប្រាំ​ណែន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 អ្នក​ទី​២​ក៏​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​៥​ណែន​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ្នក​បម្រើ​ទី​ពីរ​ចូល​មក​និយាយ​ថា “សូម​ជម្រាប​លោក! ប្រាក់​ដែល​លោក​ឲ្យ​មក​ខ្ញុំ​ចំណេញ​បាន​ប្រាំ​ណែន”។

សូមមើលជំពូក ចម្លង




លូកា 19:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​ដី​ល្អ គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់​។ អ្នកនោះ​ពិតជា​បង្កើតផល គឺ​ខ្លះ​បង្កើត​មួយ​ជា​មួយរយ ខ្លះ​មួយ​ជា​ហុកសិប និង​ខ្លះ​មួយ​ជា​សាមសិប”។


“អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ ហើយ​និយាយថា​: ‘លោកម្ចាស់ លោក​បាន​ប្រគល់​ពីរ​ឋាឡាន់​ឲ្យ​ខ្ញុំ មើល៍! ខ្ញុំ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត’។


រីឯ​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​ដី​ល្អ គឺ​មនុស្ស​បែបនេះ​: ពួកគេ​ឮ​ព្រះបន្ទូល​ក៏​ទទួលយក រួច​បង្កើតផល គឺ​មួយ​ជា​សាមសិប មួយ​ជា​ហុកសិប និង​មួយ​ជា​មួយរយ”។


លោក​ក៏​ហៅ​បាវបម្រើ​ដប់​នាក់របស់​ខ្លួន​មក ហើយ​ប្រគល់​ដប់​មីណាដល់​ពួកគេ ទាំង​និយាយថា​: ‘ចូរ​ធ្វើជំនួញ​រហូតដល់​ខ្ញុំ​មកវិញ’។


“ចៅហ្វាយ​និយាយ​នឹង​គាត់​ថា​: ‘ធ្វើ​បាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ​អើយ​! ដោយសារ​អ្នក​បាន​ស្មោះត្រង់​នឹង​ការ​ដ៏តូចបំផុត ចូរ​គ្រប់គ្រង​លើ​ទីក្រុង​ដប់​ចុះ’។


“ចៅហ្វាយ​ក៏​និយាយ​នឹង​ម្នាក់នេះ​ដែរ​ថា​: ‘ចូរ​អ្នក​គ្រប់គ្រងលើ​ទីក្រុង​ប្រាំ​ចុះ’។


ដ្បិត​ប្រសិនបើ​មាន​ចិត្តសង្វាត នោះ​ជាទីគាប់ព្រះហឫទ័យ​ហើយ គឺ​តាម​អ្វីដែល​ខ្លួន​មាន មិនមែន​តាម​អ្វីដែល​ខ្លួន​គ្មាន​នោះ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម