ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 14:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​មួយ​ទៀត ឥតអង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ថា ខ្លួនអាច​នាំ​ពល​មួយ​ម៉ឺន​ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​ពីរ​ម៉ឺនមក​ច្បាំង បាន​ឬ​មិន​បាន​នោះ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“មួយវិញទៀត នៅពេល​ចេញទៅ​ច្បាំង​នឹង​ស្ដេច​មួយទៀត មាន​ស្ដេច​មួយណា​មិន​អង្គុយ​ពិចារណា​ជាមុនសិន ថា​តើ​ទ្រង់​អាច​តទល់​នឹង​ទ័ព​ពីរម៉ឺន​នាក់ដែល​កំពុង​មកច្បាំងនឹង​ទ្រង់ ដោយ​ទ័ព​មួយម៉ឺន​នាក់​បាន​ឬយ៉ាងណា​?

សូមមើលជំពូក

Khmer Christian Bible

ពេល​ស្ដេច​មួយ​អង្គ​ទៅ​ច្បាំង​ជាមួយ​ស្ដេច​មួយ​អង្គ​ទៀត​ តើ​គាត់​មិន​អង្គុយ​ពិចារណា​ជាមុន​ទេ​ឬ​អី​ ដើម្បី​ឲ្យ​ដឹង​ថា​ ទ័ព​មួយ​ម៉ឺន​នាក់​របស់​គាត់​អាច​តទល់​ជាមួយ​ទ័ព​ពីរ​ម៉ឺន​នាក់​ដែល​កំពុង​មក​ច្បាំង​នោះ​បាន?​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម តទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត ស្ដេច​ត្រូវ​គង់​គិត‌គូរ​ជា​មុន​សិន​ថា បើ​ស្ដេច​មាន​ទ័ព​មួយ​ម៉ឺន​នាក់ តើ​ស្ដេច​អាច​តទល់​នឹង​បច្ចា‌មិត្ត​ដែល​មាន​គ្នា​ពីរ​ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​១​ទៀត ឥត​អង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ខ្លួន​នាំ​ពល​១​ម៉ឺន ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​២​ម៉ឺន មក​ច្បាំង​បាន​ឬ​មិន​បាន

សូមមើលជំពូក

អាល់គីតាប

ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម ត‌ទល់​នឹង​ស្ដេច​មួយ​ទត ស្តេច​ត្រូវ​គិត‌គូរ​ជា​មុន​សិន​ថា បើ​ស្តេច​មាន​ទ័ព​មួយ​ម៉ឺន តើ​ស្តេច​អាច​តទល់​នឹង​បច្ចា‌មិត្ដ​ដែល​មាន​គ្នា​ពីរ​ម៉ឺន​បាន​ឬ​យ៉ាង​ណា

សូមមើលជំពូក



លូកា 14:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ចូរ​ទៅ​ប្រាប់​បេន-ហាដាដ​វិញ​ថា "កុំ​ឲ្យ​អ្នក​ដែល​កំពុង​ពាក់​គ្រឿង​ក្រោះ​អួត​អាង​ខ្លួន ដូច​ជា​អ្នក​ដែល​ដោះ​គ្រឿង​ចេញ​នោះ​ឡើយ"»។


ចូរ​ឯង​ដាក់​ដៃ​ពាល់​វា​មើល រួច​ឲ្យ​ចាំ​ទុក កុំ​ឲ្យ​ធ្វើ​ទៀត


អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សម្រេច​មែន​ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។


កុំ​ប្រញាប់​នាំ​គេ​ឡើង​តុលា​ការ ក្រែង​ដល់​ចុង​បំផុត អ្នក​ជិត​ខាង​ធ្វើ​ឲ្យ​អ្នក​ខ្មាស​គេ នោះ​មិន​ដឹងធ្វើ​ម្ដេច​ទៀត។


ដោយ​ពាក្យ​ថា "អ្នក​នេះ​បាន​ចាប់​ផ្តើម​សង់​ផ្ទះ តែ​បង្ហើយ​មិន​បាន"។


ប្រសិន‌បើ​ឃើញ​ថា​មិន​អាច​តទល់​បាន នោះ​ទ្រង់​នឹង​ចាត់​រាជ‌ទូត​ឲ្យ​ទៅ​សុំ​ចង​ស្ពាន​មេត្រី​នឹង​គ្នា ក្នុង​កាល​ដែល​ស្តេចមួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។