Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 14:31 - ព្រះគម្ពីរខ្មែរសាកល

31 “មួយវិញទៀត នៅពេល​ចេញទៅ​ច្បាំង​នឹង​ស្ដេច​មួយទៀត មាន​ស្ដេច​មួយណា​មិន​អង្គុយ​ពិចារណា​ជាមុនសិន ថា​តើ​ទ្រង់​អាច​តទល់​នឹង​ទ័ព​ពីរម៉ឺន​នាក់ដែល​កំពុង​មកច្បាំងនឹង​ទ្រង់ ដោយ​ទ័ព​មួយម៉ឺន​នាក់​បាន​ឬយ៉ាងណា​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ពេល​ស្ដេច​មួយ​អង្គ​ទៅ​ច្បាំង​ជាមួយ​ស្ដេច​មួយ​អង្គ​ទៀត​ តើ​គាត់​មិន​អង្គុយ​ពិចារណា​ជាមុន​ទេ​ឬ​អី​ ដើម្បី​ឲ្យ​ដឹង​ថា​ ទ័ព​មួយ​ម៉ឺន​នាក់​របស់​គាត់​អាច​តទល់​ជាមួយ​ទ័ព​ពីរ​ម៉ឺន​នាក់​ដែល​កំពុង​មក​ច្បាំង​នោះ​បាន?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​មួយ​ទៀត ឥតអង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ថា ខ្លួនអាច​នាំ​ពល​មួយ​ម៉ឺន​ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​ពីរ​ម៉ឺនមក​ច្បាំង បាន​ឬ​មិន​បាន​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម តទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត ស្ដេច​ត្រូវ​គង់​គិត‌គូរ​ជា​មុន​សិន​ថា បើ​ស្ដេច​មាន​ទ័ព​មួយ​ម៉ឺន​នាក់ តើ​ស្ដេច​អាច​តទល់​នឹង​បច្ចា‌មិត្ត​ដែល​មាន​គ្នា​ពីរ​ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​១​ទៀត ឥត​អង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ខ្លួន​នាំ​ពល​១​ម៉ឺន ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​២​ម៉ឺន មក​ច្បាំង​បាន​ឬ​មិន​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម ត‌ទល់​នឹង​ស្ដេច​មួយ​ទត ស្តេច​ត្រូវ​គិត‌គូរ​ជា​មុន​សិន​ថា បើ​ស្តេច​មាន​ទ័ព​មួយ​ម៉ឺន តើ​ស្តេច​អាច​តទល់​នឹង​បច្ចា‌មិត្ដ​ដែល​មាន​គ្នា​ពីរ​ម៉ឺន​បាន​ឬ​យ៉ាង​ណា

សូមមើលជំពូក ចម្លង




លូកា 14:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គម្រោង​បាន​សម្រេច​ដោយសារតែ​ការប្រឹក្សា ដូច្នេះ​ចូរ​ធ្វើសង្គ្រាម​ដោយ​ការណែនាំ​។


អ្វីដែល​ភ្នែក​របស់អ្នក​បាន​ឃើញ កុំ​ប្រញាប់​លើកឡើង​ក្នុង​វិវាទ​ឡើយ បើធ្វើដូច្នោះ នៅពេល​អ្នកជិតខាង​របស់អ្នក​ធ្វើឲ្យ​អ្នក​អៀនខ្មាស តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​នៅទីបំផុត​?


ថា​: ‘អ្នក​នេះ​បាន​ចាប់ផ្ដើម​សាងសង់ ប៉ុន្តែ​បង្ហើយ​មិនបាន​!’។


បើមិនបានទេ ទ្រង់​នឹង​ចាត់​រាជទូត​ឲ្យទៅ​សុំ​ចរចា​រក​សន្តិភាព ខណៈដែល​ស្ដេចមួយទៀត​នៅ​ឆ្ងាយ​នៅឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម