មានបុរសស្វិតដៃម្នាក់នៅទីនោះ ហើយគេទូលសួរព្រះអង្គថា៖ «តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃសប្ប័ទឬទេ?» គេសួរនេះដើម្បីឲ្យមានរឿងចោទប្រកាន់ព្រះអង្គ។
លូកា 14:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ និងពួកផារិស៊ីថា៖ «តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃសប្ប័ទឬទេ?»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេស៊ូវទ្រង់សួរពួកអ្នកច្បាប់ និងពួកផារិស៊ីថា៖“តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។ Khmer Christian Bible ព្រះយេស៊ូក៏មានបន្ទូលសួរទៅពួកអ្នកជំនាញច្បាប់ និងពួកអ្នកខាងគណៈផារិស៊ីថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សឲ្យជានៅថ្ងៃសប្ប័ទដែរឬទេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ* និងពួកខាងគណៈផារីស៊ី*ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឲ្យជា នៅថ្ងៃសប្ប័ទឬទេ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ នឹងពួកផារិស៊ីថា តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃឈប់សំរាកឬទេ អាល់គីតាប អ៊ីសាសួរទៅពួកបណ្ឌិតខាងហ៊ូកុំ និងពួកខាងគណៈផារីស៊ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឲ្យបានជា នៅថ្ងៃជំអាត់ឬទេ?»។ |
មានបុរសស្វិតដៃម្នាក់នៅទីនោះ ហើយគេទូលសួរព្រះអង្គថា៖ «តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃសប្ប័ទឬទេ?» គេសួរនេះដើម្បីឲ្យមានរឿងចោទប្រកាន់ព្រះអង្គ។
ពេលពួកផារិស៊ីឃើញ គេទូលព្រះអង្គថា៖ «មើល៍ ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទ!»។
ហើយក្នុងចំណោមពួកគេ មានម្នាក់ជាអ្នកប្រាជ្ញខាងច្បាប់ បានសួរដើម្បីល្បងលព្រះអង្គថា៖
បន្ទាប់មក ព្រះអង្គសួរគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬឲ្យសម្លាប់?» ប៉ុន្តែ គេនៅស្ងៀម។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមានច្បាប់នឹងធ្វើការល្អ ឬធ្វើការអាក្រក់? តើឲ្យសង្គ្រោះជីវិត ឬឲ្យបំផ្លាញ?»
បើមនុស្សទទួលកាត់ស្បែកនៅថ្ងៃសប្ប័ទ មិនខុសនឹងក្រឹត្យវិន័យរបស់លោកម៉ូសេ ម្ដេចក៏អ្នករាល់គ្នាខឹងខ្ញុំ ព្រោះតែខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជានៅថ្ងៃសប្ប័ទដូច្នេះ?