លូកា 12:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគេមិនលក់ចាបប្រាំថ្លៃពីរកាក់ទេឬ? តែគ្មានចាបណាមួយដែលព្រះភ្លេចទេ។ ព្រះគម្ពីរខ្មែរសាកល តើគេមិនលក់ចាបប្រាំក្នុងតម្លៃពីរអាស្សារីយ៉ូនទេឬ? ប៉ុន្តែនៅចំពោះព្រះ គ្មានចាបណាមួយត្រូវបានភ្លេចឡើយ។ Khmer Christian Bible តើចាបប្រាំមិនមែនថ្លៃពីរសេនទេឬ? ប៉ុន្ដែគ្មានចាបណាមួយដែលព្រះជាម្ចាស់មើលរំលងឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើគេមិនលក់ចាប៥ថ្លៃ២លុយទេឬអី តែគ្មានចាបណាមួយដែលព្រះទ្រង់ភ្លេចទេ អាល់គីតាប ធម្មតាគេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏អុលឡោះឥតភ្លេចចាបណាមួយសោះឡើយ។ |
តើគេមិនលក់ចាបពីរថ្លៃមួយសេនទេឬ? តែគ្មានចាបណាមួយធ្លាក់ដល់ដី ដែលព្រះវរបិតារបស់អ្នករាល់គ្នាមិនយល់ព្រមនោះឡើយ។
ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំង គ្មានជង្រុកអ្វីផង តែព្រះចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតម្លៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត?
ចូរពិចារណាពីផ្កាឈូក ដែលវាដុះ តើមានសភាពដូចម្តេច? វាមិនដែលនឿយហត់នឹងធ្វើការងារ ឬស្រាវរវៃទេ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន ក្នុងគ្រាដែលទ្រង់មានគ្រប់ទាំងសេចក្តីរុងរឿង នោះមិនបានតែងអង្គដូចជាផ្កាមួយនោះផង។