ចៅហ្វាយរបស់អ្នកបម្រើនោះមានសេចក្តីក្រោធជាខ្លាំង ក៏បញ្ជូនអ្នកនោះទៅឲ្យគេធ្វើទារុណកម្ម រហូតទាល់តែអ្នកនោះបានសងបំណុលគ្រប់ចំនួន។
លូកា 12:59 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំប្រាប់អ្នកថា ប្រសិនបើអ្នកនៅខ្វះតែមួយសេននឹងសងគេឲ្យគ្រប់ នោះអ្នកនឹងចេញពីទីនោះមិនរួចឡើយ»។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំប្រាប់អ្នកថា អ្នកចេញពីទីនោះមិនបានឡើយ រហូតទាល់តែអ្នកបានសងអស់ ទោះជាមួយឡិបតាចុងក្រោយ”៕ Khmer Christian Bible ខ្ញុំប្រាប់អ្នកថា អ្នកចេញពីទីនោះមិនបានឡើយ លុះត្រាតែសងគេដោយឥតខ្វះមួយឡិបតា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំប្រាប់អ្នកថា ដែលអ្នកនៅខ្វះតែកន្លះសេននឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ។ អាល់គីតាប ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។ |
ចៅហ្វាយរបស់អ្នកបម្រើនោះមានសេចក្តីក្រោធជាខ្លាំង ក៏បញ្ជូនអ្នកនោះទៅឲ្យគេធ្វើទារុណកម្ម រហូតទាល់តែអ្នកនោះបានសងបំណុលគ្រប់ចំនួន។
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងឆ្វេងថា "ពួកត្រូវបណ្តាសាអើយ! ចូរថយចេញពីយើង ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស និងពួកទេវតារបស់វានោះទៅ!
ពួកអ្នកទាំងនេះនឹងចេញទៅទទួលទោសអស់កល្បជានិច្ច រីឯពួកមនុស្សសុចរិតនឹងចូលទៅទទួលជីវិតអស់កល្បជានិច្ចវិញ»។
ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនឹងចេញពីទីនោះមិនរួចឡើយ រហូតទាល់តែអ្នកសងគេគ្រប់ចំនួន ឥតខ្វះមួយសេន»។
ម្យ៉ាងទៀត មានជង្ហុកមួយយ៉ាងធំ ស្ថិតនៅកណ្តាលរវាងយើងនឹងឯងរាល់គ្នា ហើយគ្មានអ្នកណាអាចឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើងបានឡើយ"។
បងប្អូនអើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការត្រឹមត្រូវ ព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងតែចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។