លោកស្រីសារ៉ាមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកអ័ប្រាហាំ ក្នុងកាលដែលលោកមានវ័យចាស់ ត្រូវតាមពេលកំណត់ដែលព្រះអង្គបានប្រាប់លោក។
លូកា 1:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក អេលីសាបិត ជាប្រពន្ធរបស់លោក ក៏មានផ្ទៃពោះ ហើយនាងលាក់ខ្លួនរយៈពេលប្រាំខែ ដោយពោលថា៖ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីថ្ងៃទាំងនោះ អេលីសាបិតជាប្រពន្ធរបស់លោកក៏មានផ្ទៃពោះ ហើយគាត់លាក់ខ្លួនប្រាំខែ ដោយពោលថា៖ Khmer Christian Bible ហើយប៉ុន្មានថ្ងៃក្រោយមក អេលីសាបិតជាប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះ និងបានលាក់ខ្លួនអស់ប្រាំខែដោយនិយាយថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាក្រោយនោះ អេលីសាបិត ជាប្រពន្ធលោក នាងមានផ្ទៃពោះ រួចក៏លាក់ខ្លួននៅ៥ខែ ដោយថា អាល់គីតាប ក្រោយមក នាងអេលីសាបិត ជាភរិយារបស់គាត់ ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ |
លោកស្រីសារ៉ាមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកអ័ប្រាហាំ ក្នុងកាលដែលលោកមានវ័យចាស់ ត្រូវតាមពេលកំណត់ដែលព្រះអង្គបានប្រាប់លោក។
ស្ត្រីនោះក៏មានទម្ងន់ ហើយនាងសម្រាលបានកូនប្រុសមួយនៅឆ្នាំបន្ទាប់ ដូចពាក្យដែលអេលីសេបានប្រាប់។
«ព្រះអម្ចាស់បានប្រោសប្រណីដល់ខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលព្រះអង្គទតមកខ្ញុំ ហើយបានដោះសេចក្តីខ្មាសរបស់ខ្ញុំ ចេញពីកណ្តាលមនុស្ស»។
ក្នុងរាជ្យហេរ៉ូឌ ជាស្តេចស្រុកយូដា នោះមានសង្ឃម្នាក់ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន
ឱលោកថេវភីលអើយ នៅក្នុងសៀវភៅទីមួយ ខ្ញុំបានសរសេររៀបរាប់ពីអស់ទាំងការ ដែលព្រះយេស៊ូវបានចាប់ផ្ដើមធ្វើ និងបានបង្រៀន តាំងពីដំបូងមក