រួចរោយចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា ដើម្បីឲ្យផ្សែងនៃគ្រឿងក្រអូបនោះហុយឡើង ទៅបាំងទីសន្តោសប្រោសដែលនៅលើហិបនៃសេចក្ដីបន្ទាល់ ក្រែងលោត្រូវស្លាប់។
លូកា 1:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបលេចឲ្យលោកឃើញ ឈរខាងស្តាំអាសនាគ្រឿងក្រអូប។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់លោក ឈរនៅខាងស្ដាំអាសនាដុតគ្រឿងក្រអូប។ Khmer Christian Bible នោះមានទេវតារបស់ព្រះអម្ចាស់មួយរូបបានលេចមកឲ្យគាត់ឃើញ ដោយឈរនៅខាងស្ដាំកន្លែងថ្វាយតង្វាយគ្រឿងក្រអូប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពេចនោះ លោកសាការីឃើញទេវតា*របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានទេវតានៃព្រះអម្ចាស់លេចមក ឈរខាងស្តាំនៃអាសនាគ្រឿងក្រអូប ឲ្យលោកឃើញ អាល់គីតាប រំពេចនោះ សាការីយ៉ាឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ |
រួចរោយចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា ដើម្បីឲ្យផ្សែងនៃគ្រឿងក្រអូបនោះហុយឡើង ទៅបាំងទីសន្តោសប្រោសដែលនៅលើហិបនៃសេចក្ដីបន្ទាល់ ក្រែងលោត្រូវស្លាប់។
ទេវតាឆ្លើយតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយនាំដំណឹងល្អនេះមកប្រាប់លោក ។
ទេវតាក៏ចូលមកជួបនាង ពោលថា៖ «ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង»។
ប៉ុន្តែ ទេវតាពោលទៅគេថា៖ «កុំខ្លាចអី ដ្បិតមើល៍! ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីអំណរយ៉ាងអស្ចារ្យសម្រាប់មនុស្សទាំងអស់
ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបមកឈរជិតគេ ហើយសិរីល្អរបស់ព្រះអម្ចាស់ក៏ភ្លឺឆ្វាត់ជុំវិញគេ ធ្វើឲ្យគេភ័យខ្លាចជាខ្លាំង។
ប៉ុន្តែ នៅវេលាយប់នោះ មានទេវតាមួយរូបរបស់ព្រះអម្ចាស់បានមកបើកទ្វារគុក នាំពួកលោកចេញ ហើយប្រាប់ថា៖
តើទេវតាទាំងនោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់ឲ្យមកបម្រើ សម្រាប់អស់អ្នកដែលត្រូវទទួលការសង្គ្រោះជាមត៌កទេឬ?
ទេវតាទីប្រាំមួយផ្លុំត្រែរបស់ខ្លួនឡើង ខ្ញុំក៏ឮសំឡេងមួយ ចេញពីស្នែងទាំងបួនរបស់អាសនាមាស ដែលនៅចំពោះព្រះ។
ទេវតានៃព្រះយេហូវ៉ាបានលេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា៖ «មើល៍ នាងជាស្ត្រីអារ គ្មានកូនសោះ តែនាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។
ព្រះក៏ស្តាប់តាមពាក្យរបស់ម៉ាណូអា ហើយទេវតារបស់ព្រះក៏មកជួបស្ត្រីនោះម្តងទៀត ក្នុងពេលដែលនាងកំពុងអង្គុយនៅចម្ការ តែម៉ាណូអាប្តីរបស់នាង មិនបាននៅជាមួយទេ។