ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 5:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លើស​ជាង​នេះ​ទៅ​ទៀត បើ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​បាន​រួច​ពី​សេចក្តី‌ក្រោធ ដោយ​សារ​ព្រះ‌អង្គ​ជា​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ​ឥឡូវនេះ ដោយសារ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ​ទៅហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ពី​ព្រះពិរោធ​របស់ព្រះ តាមរយៈ​ព្រះអង្គ លើសពីនេះ​អម្បាលម៉ាន​ទៅទៀត​!

សូមមើលជំពូក

Khmer Christian Bible

លើស​ពី​នេះ​ទៅ​ទៀត​ យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ឈាម​របស់​ព្រះអង្គ​ ហើយ​យើង​ក៏​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​រួច​ពី​សេចក្ដី​ក្រោធ‍​របស់​ព្រះជាម្ចាស់​តាមរយៈ​ព្រះអង្គ​ទៀត​ផង​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ បើ​ព្រះ‌ជា‌ម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ត​យ៉ាង​ហ្នឹង​ទៅ​ហើយ ព្រះអង្គ​រឹត​តែ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ព្រះ‌ពិរោធ ដោយ‌សារ​ព្រះ‌គ្រិស្ត​ថែម​ទៀត​ជា​ពុំ‌ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ដែល​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​រួច​ចេញ​ពី​សេចក្ដី​ក្រោធ ដោយ‌សារ​ទ្រង់​ជា​មិន​ខាន​លើស​ទៅ​ទៀត

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ បើ​អុលឡោះ ប្រោស​យើង​ឲ្យ​បាន​សុចរិត​ដោយ‌សារ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស​យ៉ាង​ហ្នឹង​ទៅ​ហើយ ទ្រង់​រឹត​តែ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​កំហឹង​នៃ​អុលឡោះ ដោយ‌សារ​អាល់ម៉ា‌ហ្សៀស​ថែម​ទៀត​ជា​ពុំ‌ខាន។

សូមមើលជំពូក



រ៉ូម 5:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​មិន​ត្រូវ​ជំនុំ‌ជម្រះ​ឡើយ គឺ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ដល់​ជីវិត​វិញ។


ដ្បិត​សេចក្តី‌ក្រោធ​របស់​ព្រះ បាន​សម្ដែង​ពី​ស្ថាន‌សួគ៌​មក ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិឡ​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត​របស់​គេ


ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


ដ្បិត​ប្រសិន‌បើ​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ យើង​បាន​ជានា​ជាមួយ​ព្រះ តាម​រយៈ​ការ​សុគត​របស់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ទៅ​ហើយ ចុះ​ចំណង់​បើ​ឥឡូវ​នេះ ដែល​យើង​បាន​ជានា​ហើយ នោះ​យើង​ប្រាកដ​ជា​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ លើស​ជាង​ទៅ​ទៀត​មិន​ខាន។


ដូច្នេះ ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ គ្មាន​ទោស​ទេ។


ឯ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង។


តែ​ឥឡូវ​នេះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ។


ពី​ដើម យើង​ទាំង​អស់​គ្នា​ក៏​បាន​រស់​នៅ​តាម​តណ្ហា​ខាង​សាច់​ឈាម​របស់​យើង ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ដោយ​ប្រព្រឹត្ត​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​គំនិត​ខាង​សាច់​ឈាម ហើយ​យើង​ជាប់​នៅ​ក្នុង​សេចក្ដី​ក្រោធ​តាំង​កំណើត ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ។


ហើយ​រង់​ចាំ​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ យាង​មក​ពី​ស្ថាន‌សួគ៌ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ព្រះ‌យេ‌ស៊ូវ ដែល​នឹង​ប្រោស​យើង​ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក។


នោះ​ចំណង់​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដោយ​ឥត​សៅ‌ហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នឹង​សម្អាត​មនសិការរប​ស់​យើង​ឲ្យ​បាន​បរិសុទ្ធ ពី​កិច្ច‌ការ​ដែល​ស្លាប់ ដើម្បី​គោរព​បម្រើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។


តាម​ពិត ក្រោម​ក្រឹត្យ‌វិន័យ សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាត​ដោយ​សារ​ឈាម ហើយ​បើ​គ្មាន​ការ​ខ្ចាយ​ឈាម​ទេ នោះ​ក៏​គ្មាន​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប​ដែរ។


តែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ក៏​សម្អាត​យើង​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។