យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
រ៉ូម 4:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតសេចក្តីសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់លោកថា នឹងបានទទួលពិភពលោកជាមត៌ក នោះមិនមែនតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្តីសុចរិតដែលបានមកដោយជំនឿវិញ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត សេចក្ដីសន្យាដល់អ័ប្រាហាំ ឬដល់ពូជពង្សរបស់លោក ដែលថាលោកនឹងទទួលពិភពលោកជាមរតកនោះ មិនបានប្រទានមកតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ។ Khmer Christian Bible ព្រះបន្ទូលសន្យាសម្រាប់លោកអ័ប្រាហាំ ឬដល់ពូជពង្សរបស់គាត់ដែលថា គាត់នឹងបានផែនដីជាមរតក នោះមិនមែនតាមរយៈគម្ពីរវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមក្រឹត្យវិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលមកពីជំនឿវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតសេចក្ដីសន្យា ដល់លោកអ័ប្រាហាំ នឹងពូជលោក ឲ្យបានលោកីយជាមរដក នោះមិនមែនដោយសារក្រិត្យវិន័យទេ គឺដោយសារសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿវិញ អាល់គីតាប អុលឡោះមានបន្ទូលសន្យាមកអ៊ីព្រហ៊ីម និងពូជពង្សរបស់គាត់ថា គេនឹងបានទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមហ៊ូកុំទេ គឺគិតតាមសេចក្ដីសុចរិតដែលបានមកពីជំនឿវិញ។ |
យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
យើងនឹងឲ្យពរនាង ហើយមួយវិញទៀត យើងនឹងឲ្យអ្នកមានកូនតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងធ្វើជាម្តាយនៃជាតិសាសន៍ផ្សេងៗ ហើយក៏នឹងមានស្តេចនៃជាតិសាសន៍ជាច្រើនកើតចេញពីនាងដែរ»។
ពូជពង្សរបស់អ្នកនឹងមានគ្នាច្រើនដូចធូលីដី ហើយអ្នកនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង និងខាងត្បូង គ្រប់ទាំងក្រុមគ្រួសារនៅផែនដីនឹងបានពរដោយសារអ្នក និងពូជពង្សរបស់អ្នក។
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
ចូរសូមពីយើង នោះយើងនឹងឲ្យសាសន៍ទាំងឡាយ ទៅអ្នកទុកជាមត៌ក និងចុងផែនដីទាំងមូល ទុកជាកម្មសិទ្ធិរបស់អ្នក។
សូមឲ្យស្ដេចទាំងប៉ុន្មានក្រាបចុះ នៅចំពោះព្រះអង្គ ហើយជាតិសាសន៍ទាំងអស់នាំគ្នាបម្រើព្រះអង្គ!
យើងខ្ញុំប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ពីសេចក្តីដែលព្រះបានសន្យាជាមួយបុព្វបុរសរបស់យើង
ហើយបានតាំងលោកឲ្យធ្វើជាឪពុករបស់ពួកអ្នកកាត់ស្បែក ដែលមិនត្រឹមតែបានកាត់ស្បែកប៉ុណ្ណោះ គឺថែមទាំងដើរតាមគំរូនៃជំនឿរបស់លោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងមាន កាលលោកមិនទាន់កាត់ស្បែកនៅឡើយ។
នេះមានន័យថា មិនមែនកូនដែលកើតពីសាច់ឈាមទេ ដែលជាកូនរបស់ព្រះ គឺកូនដែលកើតពីសេចក្តីសន្យាវិញ ទើបរាប់ជាពូជពង្ស។
ប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជរបស់លោកអ័ប្រាហាំ ជាអ្នកគ្រងមត៌កតាមសេចក្ដីសន្យា។
ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។
ប៉ុន្ដែ លោកម៉ិលគីស្សាដែកនេះ ដែលមិនជាប់សាច់ញាតិអ្វីនឹងគេ លោកបានទទួលចំណែកមួយភាគដប់ពីលោកអ័ប្រាហាំ ហើយក៏ឲ្យពរដល់លោក ដែលបានទទួលសេចក្តីសន្យា។