លោកធីម៉ូថេ ជាអ្នករួមការជាមួយខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា ហើយលោកលូគាស លោកយ៉ាសុន និងលោកសូសិប៉ាត្រុស ជាញាតិខ្ញុំ ក៏សូមជម្រាបសួរអ្នករាល់គ្នាដែរ។
រ៉ូម 16:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរលោកអ៊ើបាន់ ជាអ្នករួមការងារជាមួយយើង ក្នុងព្រះគ្រីស្ទ និងលោកស័តាឃីស ជាស្ងួនភ្ងារបស់ខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខអើបាន់អ្នករួមការងារជាមួយយើងក្នុងព្រះគ្រីស្ទ និងស្តាឃីសជាទីស្រឡាញ់របស់ខ្ញុំ។ Khmer Christian Bible សូមជម្រាបសួរដល់លោកអើបាន់ជាអ្នករួមការងារជាមួយយើងក្នុងព្រះគ្រិស្ដ និងលោកស្តាគីសជាទីស្រឡាញ់របស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរលោកអ៊ើបាន់ដែលធ្វើការបម្រើព្រះគ្រិស្តរួមជាមួយយើង និងជម្រាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរអ្នកអ៊ើបាន់ ដែលធ្វើការជាមួយនឹងយើង ក្នុងព្រះគ្រីស្ទ នឹងអ្នកស័តាឃីស ជាស្ងួនភ្ងាខ្ញុំដែរ អាល់គីតាប សូមជម្រាបសួរលោកអ៊ើបាន់ដែលធ្វើការបម្រើអាល់ម៉ាហ្សៀសរួមជាមួយយើង និងជម្រាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ |
លោកធីម៉ូថេ ជាអ្នករួមការជាមួយខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា ហើយលោកលូគាស លោកយ៉ាសុន និងលោកសូសិប៉ាត្រុស ជាញាតិខ្ញុំ ក៏សូមជម្រាបសួរអ្នករាល់គ្នាដែរ។
សូមជម្រាបសួរលោកអាន់ត្រូនីក និងនាងយូនាស ជាសាច់ញាតិខ្ញុំ ដែលបានជាប់គុកជាមួយខ្ញុំ អ្នកទាំងពីរមានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវក ក៏ជឿដល់ព្រះគ្រីស្ទមុនខ្ញុំទៀតផង។
ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។
ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ជាន់ទីបី កាលពីដប់បួនឆ្នាំមុន (ទោះជាក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះប៉ុណ្ណោះទ្រង់ជ្រាប)។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
ខ្ញុំយល់ថា ត្រូវចាត់អេប៉ាប្រូឌីតមករកអ្នករាល់គ្នាដែរ ព្រោះគាត់ជាបងប្អូន ជាគូកនធ្វើការ និងធ្វើទាហានជាមួយខ្ញុំ ដែលអ្នករាល់គ្នាបានចាត់គាត់ឲ្យទៅជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ។