នៅទីនោះ មានស្ត្រីជាច្រើនឈរមើលពីចម្ងាយ ស្ត្រីទាំងនោះតាមបម្រើព្រះយេស៊ូវតាំងពីស្រុកកាលីឡេមក។
រ៉ូម 16:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរនាងម៉ារា ដែលបាននឿយហត់យ៉ាងច្រើន ដើម្បីអ្នករាល់គ្នា។ ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខម៉ារា ដែលបានធ្វើការនឿយហត់យ៉ាងច្រើនដើម្បីអ្នករាល់គ្នា។ Khmer Christian Bible សូមជម្រាបសួរដល់នាងម៉ារាដែលបាននឿយហត់ច្រើនសម្រាប់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរនាងម៉ារីដែលបាននឿយហត់យ៉ាងច្រើន ដើម្បីបងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរនាងម៉ារា ដែលបាននឿយហត់ជាច្រើន ប្រយោជន៍នឹងជួយយើង អាល់គីតាប សូមជម្រាបសួរនាងម៉ារីដែលបាននឿយហត់យ៉ាងច្រើន ដើម្បីបងប្អូន។ |
នៅទីនោះ មានស្ត្រីជាច្រើនឈរមើលពីចម្ងាយ ស្ត្រីទាំងនោះតាមបម្រើព្រះយេស៊ូវតាំងពីស្រុកកាលីឡេមក។
បើអ្នករាល់គ្នារាក់ទាក់តែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីប្លែកពីគេ? សូម្បីតែពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូច្នោះទេឬ?
សូមជម្រាបសួរនាងទ្រីភេន និងនាងទ្រីផូស ដែលបាននឿយហត់ក្នុងព្រះអម្ចាស់។ សូមជម្រាបសួរនាងពើស៊ីស ជាស្ងួនភ្ងា ដែលបាននឿយហត់ជាច្រើនក្នុងព្រះអម្ចាស់។
សូមជម្រាបសួរក្រុមជំនុំ ដែលជួបជុំគ្នានៅផ្ទះពួកគាត់ផង។ សូមជម្រាបសួរលោកអេប៉ាយនេត ជាស្ងួនភ្ងារបស់ខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទនៅស្រុកអាស៊ី
សូមជម្រាបសួរលោកអាន់ត្រូនីក និងនាងយូនាស ជាសាច់ញាតិខ្ញុំ ដែលបានជាប់គុកជាមួយខ្ញុំ អ្នកទាំងពីរមានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវក ក៏ជឿដល់ព្រះគ្រីស្ទមុនខ្ញុំទៀតផង។
បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យគោរពអស់អ្នកដែលខំធ្វើការនឿយហត់ ក្នុងចំណោមអ្នករាល់គ្នា និងអ្នកនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយទូន្មានអ្នករាល់គ្នា
គាត់ត្រូវមានគេធ្វើបន្ទាល់ពីអំពើល្អ ជាស្ត្រីដែលបានចិញ្ចឹមអប់រំកូន ទទួលអ្នកដទៃដោយរាក់ទាក់ លាងជើងពួកបរិសុទ្ធ ជួយទុក្ខធុរៈអ្នកមានទុក្ខលំបាក ហើយយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អគ្រប់បែបយ៉ាង។