ស្ដេចសូល និងយ៉ូណាថានគួរឲ្យស្រឡាញ់ និងគួររាប់អានណាស់កាលនៅរស់ ហើយពេលទ្រង់សុគតទៅក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ។
យ៉ូអែល 2:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេសម្រុកទៅមុខដូចមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចមនុស្សថ្នឹកច្បាំង ម្នាក់ៗសម្រុកទៅមុខ ឥតងាកចេញពី ផ្លូវរបស់ខ្លួនឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកវារត់ទៅមុខដូចទាហានដ៏អង់អាច ពួកវាឡើងកំពែងដូចអ្នកចម្បាំងដ៏ពូកែ ម្នាក់ៗសម្រុកទៅមុខ ដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេរត់ដូចជាមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចជាមនុស្សថ្នឹកច្បាំង គ្រប់គ្នាដើរត្រង់ទៅខាងមុខ ឥតមានណារាបែកឡើយ អាល់គីតាប ពួកវារត់ទៅមុខដូចទាហានដ៏អង់អាច ពួកវាឡើងកំពែងដូចអ្នកចំបាំងដ៏ពូកែ ម្នាក់ៗសំរុកទៅមុខ ដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។ |
ស្ដេចសូល និងយ៉ូណាថានគួរឲ្យស្រឡាញ់ និងគួររាប់អានណាស់កាលនៅរស់ ហើយពេលទ្រង់សុគតទៅក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ។
នៅថ្ងៃនោះ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាវាយពួកយេប៊ូសបាន នោះត្រូវតែឡើងតាមផ្លូវបង្ហូរទឹកទៅ ហើយវាយទាំងពួកកង្វាក់ និងពួកកង្វិននុ៎ះឯង គឺអស់អ្នកដែលដាវីឌស្អប់ »។ ហេតុនេះហើយបានជាមានពាក្យថា «អ្នកខ្វាក់ និងអ្នកខ្វិន មិនអាចចូលមកក្នុងដំណាក់នេះបានឡើយ»។
ខាងពួកអេស៊ើ មានពីរម៉ឺននាក់ដែលអាចចេញទៅជាមួយពលទ័ព ជាមនុស្សថ្នឹកនឹងចម្បាំងដែរ។
ព្រះអង្គចាក់ទម្លុះខ្ញុំម្ដងហើយម្ដងទៀត ព្រះអង្គក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ។
ព្រះអាទិត្យក៏ចេញមកដូចជាកូនកំលោះ ចេញពីក្រឡាបន្ទំ ក៏ដូចជាមនុស្សខ្លាំងពូកែ យាត្រាតាមផ្លូវរបស់ខ្លួនដោយអំណរ។
ចូរឡើងទៅលើកំផែងទីក្រុងរបស់គេ ហើយបំផ្លាញទៅ តែកុំឲ្យអស់រលីងឡើយ ចូរកាច់ខ្នែងគេចេញ ព្រោះខ្នែងទាំងនោះមិនមែនជារបស់ព្រះយេហូវ៉ាទេ។
គេមិនរុញគ្នាទៅវិញទៅមកទេ គឺម្នាក់ៗដើរតាមជួររៀងខ្លួន គេទម្លុះទម្លាយឧបសគ្គ ឥតរុញរាឡើយ។
គេផ្សាយទៅពេញក្នុងទីក្រុង ក៏រត់នៅលើកំផែង ហើយឡើងទៅលើផ្ទះទាំងប៉ុន្មាន គេចូលតាមបង្អួចដូចជាចោរ។