លោកមើលឆ្ពោះទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងស្រុកវាលទាំងមូល ឃើញមានសុទ្ធតែផ្សែងហុយឡើងពីដីមក ដូចជាផ្សែងនៃគុកភ្លើង។
យ៉ូអែល 2:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងសម្ដែងការអស្ចារ្យនៅលើមេឃ និងនៅលើផែនដី គឺជាឈាម ភ្លើង និងកម្សួលផ្សែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍ នៅលើមេឃ និងនៅលើផែនដី គឺមានឈាម មានភ្លើង និងកម្សួលផ្សែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងសំដែងការអស្ចារ្យនៅលើមេឃ ហើយនៅផែនដីផង គឺជាឈាម នឹងភ្លើង ហើយនឹងកំសួលផ្សែង អាល់គីតាប យើងនឹងសំដែងអំណាច នៅលើមេឃ និងនៅលើផែនដី គឺមានឈាម មានភ្លើង និងកំសួលផ្សែង។ |
លោកមើលឆ្ពោះទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងស្រុកវាលទាំងមូល ឃើញមានសុទ្ធតែផ្សែងហុយឡើងពីដីមក ដូចជាផ្សែងនៃគុកភ្លើង។
តើអ្នកណាឡើងពីរហោស្ថានមក ហុយដូចជាផ្សែង មានក្លិនក្រអូបដោយខ្លឹមចន្ទន៍ និងកំញាន ព្រមទាំងមានម្សៅក្រអូបគ្រប់យ៉ាង របស់ពួកជំនួញដូច្នេះ?
ដោយហេតុការទាំងនេះ ផែនដីនឹងយំសោក ហើយមេឃខាងលើនឹងទៅជាខ្មៅ ពីព្រោះយើងបានចេញវាចា យើងបានគិតសម្រេចការនេះហើយ យើងនឹងមិនប្រែចិត្ត ឬបែរចេញពីការនេះឡើយ
«លុះគ្រាទុក្ខវេទនានោះកន្លងផុតភ្លាម ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក
នឹងមានរញ្ជួយផែនដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ និងទីសម្គាល់យ៉ាងធំពីលើមេឃផង។
ដូច្នេះ កាលពួកក្រុងអៃយងាកបែរមើលទៅក្រោយ ឃើញផ្សែងហុយឡើងពីទីក្រុងទៅលើមេឃ នោះគេគ្មានកម្លាំងនឹងរត់ទៅខាងនេះ ឬខាងនោះឡើយ ដ្បិតពួកអ៊ីស្រាអែលដែលរត់ទៅទីរហោស្ថាន បានបកក្រោយទាស់នឹងពួកអ្នកដែលដេញតាមខ្លួនវិញ។
ហើយពេលគេឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ គេស្រែកឡើងថា «តើមានទីក្រុងណាឲ្យដូចជាក្រុងធំនេះ?»
ពួកស្តេចនៅលើផែនដី ដែលសហាយស្មន់ ហើយរស់ដោយឆើតឆាយជាមួយក្រុងនេះ នឹងយំ ហើយសោកសង្រេង ពេលគេឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ។
ទេវតាទីមួយផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានព្រឹល និងភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដីមួយភាគបីក៏ឆេះអស់ ព្រមទាំងដើមឈើមួយភាគបី និងស្មៅទាំងអស់ដែរ។
វេលានោះ ពួកទ័ពអ៊ីស្រាអែល និងទ័ពបង្កប់ បានសន្មត់ធ្វើសញ្ញាប្រាប់គ្នាថា ពេលណាគេធ្វើឲ្យមានផ្សែងឲ្យហុយឡើងយ៉ាងក្រាស់ចេញពីទីក្រុង
ប៉ុន្ដែ ពេលមានសញ្ញាផ្សែងហុយឡើងពីទីក្រុង ពួកបេនយ៉ាមីនងាកមើលទៅក្រោយ នោះមើល៍ ទីក្រុងទាំងមូលហុយសុទ្ធតែផ្សែងទៅលើមេឃ។