កុំផ្សព្វផ្សាយរឿងក្លែងក្លាយ កុំចូលដៃជាមួយមនុស្សអាក្រក់ ដើម្បីធ្វើជាបន្ទាល់ទុច្ចរិតឡើយ។
យ៉ូហាន 7:51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើក្រឹត្យវិន័យរបស់យើង កាត់ទោសមនុស្សមុនពេលឮចម្លើយពីអ្នកនោះ ហើយមិនបានដឹងពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាយ៉ាងណាសិនទេឬ?» ព្រះគម្ពីរខ្មែរសាកល “ក្រឹត្យវិន័យរបស់យើងមិនកាត់ទោសមនុស្សឡើយ លុះត្រាតែបានឮពីអ្នកនោះជាមុនសិន ហើយដឹងថាអ្នកនោះប្រព្រឹត្តអ្វី មែនទេ?”។ Khmer Christian Bible «គម្ពីរវិន័យរបស់យើងមិនដាក់ទោសអ្នកណាម្នាក់ឡើយ លុះត្រាតែបានស្ដាប់ ហើយដឹងអំពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាមុនសិន» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «តាមច្បាប់របស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់ឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្តសិនទេនោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើក្រិត្យវិន័យយើងកាត់ទោសដល់មនុស្សណា មុនដែលបានឮពាក្យចំឡើយពីខ្លួនអ្នកនោះ ហើយដឹងជាធ្វើខុសយ៉ាងណាឬអី អាល់គីតាប «តាមហ៊ូកុំរបស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់បានឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្ដសិនទេនោះ»។ |
កុំផ្សព្វផ្សាយរឿងក្លែងក្លាយ កុំចូលដៃជាមួយមនុស្សអាក្រក់ ដើម្បីធ្វើជាបន្ទាល់ទុច្ចរិតឡើយ។
អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង រាប់ជាការចម្កួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង។
ប្រសិនបើអ្នកណាម្នាក់សម្លាប់គេ ឃាតកនោះត្រូវសម្លាប់ចោល ដោយសំអាងលើភស្តុតាងរបស់ពួកស្មរបន្ទាល់ តែបើមានស្មរបន្ទាល់តែម្នាក់ នោះមិនអាចធ្វើបន្ទាល់ឲ្យអ្នកណាត្រូវស្លាប់បានឡើយ ។
លោកប៉ុលមានប្រសាសន៍ទៅសម្ដេចសង្ឃថា៖ «ឱកំផែងលាបសអើយ ព្រះនឹងទះលោកវិញមិនខាន លោកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ចុះម្តេចបានជាលោកបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះ?»។
អ្នករាល់គ្នាមិនត្រូវល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្ថិតលើព្រះ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា ត្រូវនាំមកឯខ្ញុំ នោះខ្ញុំនឹងពិចារណាមើល"។
អ្នកដែលមានទោសដល់ស្លាប់នោះ គឺសំអាងលើភស្ដុតាងរបស់ស្មរបន្ទាល់ពីរ ឬបីនាក់ តែបើមានស្មរបន្ទាល់តែម្នាក់ នោះមិនអាចប្រហារជីវិតអ្នកនោះបានឡើយ ។