កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ
យ៉ូហាន 7:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពិធីបុណ្យនោះ ពួកសាសន៍យូដាសួររកព្រះអង្គថា «តើលោកនៅឯណា?» ព្រះគម្ពីរខ្មែរសាកល ពួកយូដាកំពុងរកព្រះអង្គនៅក្នុងពិធីបុណ្យនោះ ដោយសួរថា៖ “តើអ្នកនោះនៅឯណា?”។ Khmer Christian Bible ពួកជនជាតិយូដាបានរកព្រះអង្គនៅក្នុងពិធីបុណ្យនោះ ដោយសួរថា៖ «តើអ្នកនោះនៅឯណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកព្រះយេស៊ូ គេសួរគ្នាថា៖ «តើលោកនៅឯណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកសាសន៍យូដា គេសួររកទ្រង់នៅឯទីបុណ្យថា តើលោកនៅឯណា អាល់គីតាប ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកអ៊ីសា គេសួរគ្នាថា៖ «តើគាត់នៅឯណា?»។ |
កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ
ពេលគេកំពុងឈរនៅក្នុងព្រះវិហារ គេសួររកព្រះយេស៊ូវថា៖ «តើអ្នកគិតដូចម្តេច? លោកមិនមកចូលរួមពិធីបុណ្យនេះទេឬ?»
ក្រោយនោះមក ព្រះយេស៊ូវយាងចុះឡើងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយាងទៅស្រុកយូដាទេ ព្រោះសាសន៍យូដារកសម្លាប់ព្រះអង្គ។