នោះសូមឲ្យខ្ញុំសាបព្រោះ ហើយម្នាក់ទៀតស៊ីផលចុះ។ ខ្ញុំសុខចិត្តឲ្យគេរំលើងផល ក្នុងស្រែចម្ការខ្ញុំទាំងអស់ទៅ។
យ៉ូហាន 4:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពាក្យនេះត្រូវណាស់ ដូចពាក្យចាស់ពោលថា៖ "ម្នាក់ព្រោះ ម្នាក់ទៀតច្រូត"។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពាក្យទំនៀមនេះពិតណាស់ គឺ: ‘ម្នាក់សាបព្រោះ ម្នាក់ទៀតច្រូត’។ Khmer Christian Bible ដូច្នេះសេចក្ដីដែលថា ម្នាក់ព្រោះ ហើយម្នាក់ទៀតច្រូត ពាក្យនេះពិតណាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្របតាមពាក្យចាស់លោកថា: “ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតចំពោះដំណើរនេះ នោះពាក្យទំនៀមនេះត្រូវណាស់ថា ម្នាក់ព្រោះ ម្នាក់ទៀតច្រូត អាល់គីតាប ស្របតាមពាក្យចាស់លោកថាៈ“ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ |
នោះសូមឲ្យខ្ញុំសាបព្រោះ ហើយម្នាក់ទៀតស៊ីផលចុះ។ ខ្ញុំសុខចិត្តឲ្យគេរំលើងផល ក្នុងស្រែចម្ការខ្ញុំទាំងអស់ទៅ។
ឯងនឹងសាបព្រោះទៅ តែមិនបានច្រូតកាត់ឡើយ ឯងនឹងជាន់ផ្លែអូលីវ តែមិនបានប្រេងសម្រាប់លាបខ្លួនទេ ក៏នឹងបេះផ្លែទំពាំងបាយជូរដែរ តែមិនបានផឹកស្រាទំពាំងបាយជូរសោះ
ដ្បិតទូលបង្គំនឹកខ្លាចព្រះអង្គ ព្រោះព្រះអង្គជាមនុស្សប្រិតប្រៀប ព្រះអង្គប្រមូលយករបស់ដែលព្រះអង្គមិនបានដាក់ ហើយច្រូតចម្រូតដែលព្រះអង្គមិនបានសាបព្រោះ"។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយក៏នឹងធ្វើការធំជាងនេះទៅទៀត ព្រោះខ្ញុំទៅឯព្រះវរបិតា។
អ្នកច្រូតបានទទួលប្រាក់ឈ្នួល ហើយកំពុងប្រមូលផលសម្រាប់ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យអ្នកព្រោះ និងអ្នកច្រូតបានអរសប្បាយជាមួយគ្នា។
ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតចម្រូត ដែលអ្នករាល់គ្នាមិនបាននឿយហត់ គឺអ្នកផ្សេងទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានទទួលផលពីការនឿយហត់របស់គេ»។
ដ្បិតពេលណាពួកអ៊ីស្រាអែលបានសាបព្រោះ ពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាឡេក និងមនុស្សនៅស្រុកខាងកើត ឡើងមកទាស់នឹងគេ។