Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:37 - Khmer Christian Bible

37 ដូច្នេះ​សេចក្ដី​ដែល​ថា​ ម្នាក់​ព្រោះ​ ហើយ​ម្នាក់​ទៀត​ច្រូត​ ពាក្យ​នេះ​ពិត​ណាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 ដូច្នេះ ពាក្យទំនៀម​នេះ​ពិត​ណាស់ គឺ​: ‘ម្នាក់​សាបព្រោះ ម្នាក់ទៀត​ច្រូត’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ដ្បិត​ពាក្យ​នេះ​ត្រូវ​ណាស់ ដូច​ពាក្យ​ចាស់​ពោល​ថា៖ "ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ស្រប​តាម​ពាក្យ​ចាស់​លោក​ថា: “ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ដ្បិត​ចំពោះ​ដំណើរ​នេះ នោះ​ពាក្យ​ទំនៀម​នេះ​ត្រូវ​ណាស់​ថា ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ស្រប​តាម​ពាក្យ​ចាស់​លោក​ថាៈ“ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:37
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ខ្ញុំ​ខ្លាច​លោក​ណាស់​ ព្រោះ​លោក​ជា​មនុស្ស​តឹងរ៉ឹង​ លោក​ដក​យក​អ្វី​ដែល​លោក​មិន​បាន​ទុក​ ហើយ​ច្រូត​អ្វី​ដែល​លោក​មិន​បាន​សាប​ព្រោះ។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ​ ហើយ​គេ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នោះ​ផង​ ព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​ព្រះ​វរ​បិតា​វិញ​


អស់​អ្នក​ដែល​ច្រូត​ នោះ​ទទួល​បាន​ថ្លៃ​ឈ្នួល​ ហើយ​ប្រមូល​បាន​ផល​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ហើយ​ ទាំង​ពួកអ្នក​ព្រោះ​ និង​ពួកអ្នក​ច្រូត​អាច​អរ​សប្បាយ​ជាមួយ​គ្នា។​


ខ្ញុំ​បាន​ចាត់​អ្នក​រាល់គ្នា​​ឲ្យ​ទៅ​ច្រូត​ចម្រូត​ ដែល​អ្នក​រាល់គ្នា​មិន​បាន​បញ្ចេញ​កម្លាំង​សោះ​ គឺ​មាន​អ្នក​ផ្សេង​ទៀត​បាន​បញ្ចេញ​កម្លាំង​ ហើយ​អ្នក​រាល់គ្នា​បាន​ចូល​រួម​នៅ​ក្នុង​ការងារ​របស់​ពួកគេ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម