រីឯកូនវិញ គេនឹងហៅកូនថា ជាហោរារបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ
យ៉ូហាន 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវជ្រាបថាពួកផារិស៊ីបានឮគេនិយាយថា ព្រះយេស៊ូវមានសិស្ស ហើយបានធ្វើពិធីជ្រមុជទឹកច្រើនជាងលោកយ៉ូហាន ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវទ្រង់ជ្រាបថា ពួកផារិស៊ីបានឮថាព្រះអង្គបង្កើតសិស្ស និងធ្វើពិធីជ្រមុជទឹកច្រើនជាងយ៉ូហាន Khmer Christian Bible ដូច្នេះ នៅពេលព្រះយេស៊ូដឹងថា ពួកអ្នកខាងគណៈផារិស៊ីបានឮថាព្រះអង្គបង្កើតសិស្ស ហើយធ្វើពិធីជ្រមុជទឹកច្រើនជាងលោកយ៉ូហាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា ព្រះអង្គមានសិស្ស*ច្រើនជាងលោកយ៉ូហាន និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលព្រះអម្ចាស់ទ្រង់ជ្រាបពីពួកផារិស៊ី ដែលគេបានឮនិយាយថា ទ្រង់បានសិស្ស ហើយក៏ធ្វើបុណ្យជ្រមុជទឹកឲ្យ ជាច្រើនលើសជាងយ៉ូហានទៅទៀត អាល់គីតាប អ៊ីសាជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា គាត់មានសិស្សច្រើនជាងយ៉ះយ៉ា និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។ |
រីឯកូនវិញ គេនឹងហៅកូនថា ជាហោរារបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ
ដ្បិតនៅថ្ងៃនេះ មានព្រះសង្គ្រោះមួយអង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងព្រះបាទដាវីឌ គឺព្រះគ្រីស្ទជាព្រះអម្ចាស់។
កាលព្រះអម្ចាស់បានឃើញ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំយំអី!»។
ហើយចាត់គេឲ្យទៅសួរព្រះអម្ចាស់ថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត?»
ក្រោយមក ព្រះយេស៊ូវ និងពួកសិស្សព្រះអង្គបានទៅស្រុកយូដា ព្រះអង្គគង់នៅទីនោះជាមួយពួកគេ ហើយធ្វើពិធីជ្រមុជទឹកផង។
ពួកគេមកជួបលោកយ៉ូហាន ជម្រាបថា៖ «រ៉ាប៊ី ម្នាក់ដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ គាត់កំពុងធ្វើពិធីជ្រមុជទឹក ហើយមនុស្សទាំងអស់នាំគ្នាទៅរកគាត់»។
ព្រះបន្ទូល ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជនអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្ត តាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គជាព្រះអម្ចាស់លើទាំងអស់)
ដ្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ តែមិនមែនដោយប្រាជ្ញាឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងរបស់ព្រះគ្រីស្ទទៅជាអសារឥតការ។
គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះ បានយល់សេចក្តីនេះឡើយ ដ្បិតបើគេយល់មែន នោះគេមិនឆ្កាងព្រះអម្ចាស់ដែលប្រកបដោយសិរីល្អនោះទេ។
យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយរាប់ខ្លួនយើងជាបាវបម្រើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវ។
បងប្អូនខ្ញុំអើយ បងប្អូនមានជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ប្រកបដោយសិរីល្អរបស់យើងហើយ មិនត្រូវរើសមុខអ្នកណាឡើយ។
ព្រះអង្គមានព្រះនាមចារនៅព្រះពស្ត្រ និងនៅភ្លៅរបស់ព្រះអង្គថា «ស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។