ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំ តាំងពីដំបូងមក។
យ៉ូហាន 21:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សិស្សនេះហើយ ដែលធ្វើបន្ទាល់ពីហេតុការណ៍ទាំងនេះ ព្រមទាំងបានកត់ត្រាទុកមកផង យើងដឹងថាបន្ទាល់របស់គាត់ ពិតជាត្រឹមត្រូវមែន។ ព្រះគម្ពីរខ្មែរសាកល គឺសិស្សម្នាក់នេះហើយ ដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ ព្រមទាំងសរសេរសេចក្ដីទាំងនេះ ហើយយើងក៏ដឹងថា ពាក្យបន្ទាល់របស់គាត់គឺពិត។ Khmer Christian Bible សិស្សនោះហើយដែលបានធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ហើយបានកត់ត្រារឿងទាំងនេះទុក រីឯយើងក៏ដឹងថាសេចក្ដីបន្ទាល់របស់គាត់ជាការពិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្ស*នោះហើយ ដែលបានផ្ដល់សក្ខីភាពអំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសិស្សនោះឯង ដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ព្រមទាំងចែងរឿងទាំងនេះទុកផង យើងរាល់គ្នាដឹងថា សេចក្ដីបន្ទាល់របស់គាត់ នោះពិតហើយ អាល់គីតាប សិស្សនោះហើយ ដែលបានផ្ដល់សក្ខីភាព អំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។ |
ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំ តាំងពីដំបូងមក។
អ្នកដែលឃើញ បានធ្វើបន្ទាល់ ហើយបន្ទាល់របស់អ្នកនោះពិតប្រាកដមែន អ្នកនោះដឹងថា ខ្លួននិយាយសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាបានជឿដែរ។
ព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលបានយាងមកដោយទឹក និងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះទេ គឺដោយទឹក និងឈាមផង។ ព្រះវិញ្ញាណជាអ្នកធ្វើបន្ទាល់ ព្រោះព្រះវិញ្ញាណជាសេចក្ដីពិត។
មនុស្សទាំងអស់ ព្រមទាំងសេចក្ដីពិត ក៏ធ្វើបន្ទាល់យ៉ាងល្អពីដេមេទ្រាស ឯយើងក៏ធ្វើបន្ទាល់ពីគាត់ដែរ ហើយអ្នករាល់គ្នាដឹងថា បន្ទាល់របស់យើងជាសេចក្ដីពិត។