ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជាអ្នកទារពន្ធ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និង[លេបេ ដែលហៅថា] ថាដេ
យ៉ូហាន 21:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែលហៅថា ឌីឌីម ណាថាណែល ដែលនៅភូមិកាណា ស្រុកកាលីឡេ កូនទាំងពីររបស់សេបេដេ និងសិស្សរបស់ព្រះអង្គពីរនាក់ទៀតដែលនៅជាមួយគ្នា។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ស៊ីម៉ូនពេត្រុស ថូម៉ាសដែលគេហៅថាឌីឌីម ណាថាណែលអ្នកកាណាក្នុងកាលីឡេ កូនទាំងពីររបស់សេបេដេ និងសិស្សរបស់ព្រះអង្គពីរនាក់ទៀត នៅជាមួយគ្នា។ Khmer Christian Bible គឺពេលលោកស៊ីម៉ូនពេត្រុស លោកថូម៉ាសដែលហៅថាឌីឌីម លោកណាថាណែលដែលមកពីភូមិកាណា ស្រុកកាលីឡេ កូនប្រុសរបស់លោកសេបេដេ និងពួកសិស្សរបស់ព្រះអង្គពីរនាក់ទៀតបាននៅជាមួយគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីម៉ូនពេត្រុស លោកថូម៉ាស ហៅឌីឌីម លោកណាថាណែលពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសិស្សរបស់ព្រះយេស៊ូពីរនាក់ទៀតនៅជុំគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែលហៅថា ឌីឌីម ណាថាណែល ដែលនៅភូមិកាណា ស្រុកកាលីឡេ កូនសេបេដេទាំង២ នឹងពួកសិស្ស២នាក់ទៀត នៅជាមួយគ្នា អាល់គីតាប លោកស៊ីម៉ូនពេត្រុស លោកថូម៉ាសហៅឌីឌីម លោកណាថាណែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសិស្សរបស់អ៊ីសាពីរនាក់ទៀតនៅជុំគ្នា។ |
ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជាអ្នកទារពន្ធ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និង[លេបេ ដែលហៅថា] ថាដេ
កាលព្រះអង្គយាងហួសពីនោះបន្តិច ព្រះអង្គទតឃើញយ៉ាកុបជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងជួសជុលអួននៅក្នុងទូក។
ហើយយ៉ាកុប និងយ៉ូហាន ជាកូនសេបេដេ ដែលជាដៃគូជាមួយស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ តែព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «កុំខ្លាចអី ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។
ភីលីពបានជួបណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានឃើញព្រះអង្គ ដែលលោកម៉ូសេបានចែងទុកក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានចែងពីព្រះអង្គដែរ ព្រះអង្គមាននាមថា យេស៊ូវជាអ្នកស្រុកណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។
ថូម៉ាសដែលហៅថា ឌីឌីម ពោលទៅពួកសិស្សជាគូកនគាត់ថា៖ «មក! យើងនាំគ្នាទៅដែរ ដើម្បីប្តូរស្លាប់ជាមួយព្រះអង្គ»។
បីថ្ងៃក្រោយមក មានពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ ហើយមាតាព្រះយេស៊ូវនៅទីនោះ។
ព្រះយេស៊ូវធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្តែងសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សក៏ជឿដល់ព្រះអង្គ។
ថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់របស់ទូលបង្គំ ទ្រង់ពិតជាព្រះរបស់ទូលបង្គំមែន!»
បន្ទាប់មក ព្រះអង្គយាងមកដល់ភូមិកាណា ស្រុកកាលីឡេម្តងទៀត ជាកន្លែងដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មាននាម៉ឺនម្នាក់ មានកូនឈឺនៅក្រុងកាពើណិម។