ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជាអ្នកទារពន្ធ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និង[លេបេ ដែលហៅថា] ថាដេ
យ៉ូហាន 20:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថូម៉ាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ (ដែលគេហៅថា ឌីឌីម) គាត់មិននៅជាមួយ ក្នុងពេលដែលព្រះយេស៊ូវយាងមកនោះទេ។ ព្រះគម្ពីរខ្មែរសាកល ថូម៉ាសដែលគេហៅថាឌីឌីម ជាម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ មិននៅជាមួយពួកគេទេ នៅពេលព្រះយេស៊ូវយាងមក។ Khmer Christian Bible លោកថូម៉ាសជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ហើយជាម្នាក់ដែលគេហៅថាឌីឌីម គាត់មិនបាននៅជាមួយពួកគេទេនៅពេលព្រះយេស៊ូយាងមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសិស្ស*ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរ មិនបាននៅជាមួយពួកគេទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯថូម៉ាស ជាម្នាក់ក្នុងពួក១២ ដែលគេហៅថា ឌីឌីម គាត់មិននៅជាមួយ ក្នុងកាលដែលព្រះយេស៊ូវយាងមកនោះទេ អាល់គីតាប កាលអ៊ីសាមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមិនបាននៅជាមួយពួកគេទេ។ |
ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជាអ្នកទារពន្ធ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និង[លេបេ ដែលហៅថា] ថាដេ
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
ថូម៉ាសដែលហៅថា ឌីឌីម ពោលទៅពួកសិស្សជាគូកនគាត់ថា៖ «មក! យើងនាំគ្នាទៅដែរ ដើម្បីប្តូរស្លាប់ជាមួយព្រះអង្គ»។
ថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅឯណាទេ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន?»
គឺស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែលហៅថា ឌីឌីម ណាថាណែល ដែលនៅភូមិកាណា ស្រុកកាលីឡេ កូនទាំងពីររបស់សេបេដេ និងសិស្សរបស់ព្រះអង្គពីរនាក់ទៀតដែលនៅជាមួយគ្នា។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «តើខ្ញុំមិនបានរើសអ្នករាល់គ្នា ទាំងដប់ពីរមកទេឬ? តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្ស»។
គឺព្រះអង្គមានព្រះបន្ទូលពីយូដាសអ៊ីស្ការីយុត កូនរបស់ស៊ីម៉ូន ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដ្បិតគាត់រៀបនឹងក្បត់ព្រះអង្គ។
មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។