យ៉ូហាន 20:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងនិយាយដូច្នោះហើយ ក៏បែរទៅក្រោយ ឃើញព្រះយេស៊ូវឈរ តែនាងមិនដឹងថាជាព្រះយេស៊ូវទេ។ ព្រះគម្ពីរខ្មែរសាកល នាងនិយាយដូច្នេះហើយ ក៏ងាកមកក្រោយ ហើយឃើញព្រះយេស៊ូវកំពុងឈរ ប៉ុន្តែនាងមិនដឹងថាជាព្រះយេស៊ូវទេ។ Khmer Christian Bible ពេលប្រាប់អំពីសេចក្ដីទាំងនេះហើយ នាងក៏បែរក្រោយ ហើយឃើញព្រះយេស៊ូកំពុងឈរ ប៉ុន្ដែនាងមិនស្គាល់ថា នោះជាព្រះយេស៊ូទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថាជាព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងនិយាយដូច្នោះ រួចបែរខ្លួនទៅក្រោយ ឃើញព្រះយេស៊ូវទ្រង់ឈរ តែមិនដឹងជាព្រះយេស៊ូវទេ អាល់គីតាប ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញអ៊ីសាឈរនៅទីនោះ តែនាងមិនដឹងថាជាអ៊ីសាទេ។ |
រំពេចនោះ ព្រះយេស៊ូវជួបពួកនាង ហើយមានព្រះបន្ទូលថា៖ «ជម្រាបសួរ!» ពួកនាងក៏ចូលមកជិត ឱបព្រះបាទ ហើយថ្វាយបង្គំព្រះអង្គ។
ក្រោយហេតុការណ៍នេះមក ព្រះអង្គបានលេចមកឲ្យពួកគេពីរនាក់ឃើញ តាមបែបមួយផ្សេងទៀត ក្នុងពេលគេកំពុងតែដើរទៅស្រុកស្រែ។
ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទីមួយក្នុងសប្ដាហ៍ ព្រះអង្គបានលេចមកឲ្យនាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាឃើញមុនគេ គឺស្ត្រីនេះហើយដែលព្រះអង្គបានដេញអារក្សប្រាំពីរឲ្យចេញពីនាង។
ពេលនោះ ភ្នែកគេក៏បើកភ្លឺឡើង ហើយគេបានស្គាល់ព្រះអង្គ តែព្រះអង្គក៏បាត់ពីមុខគេទៅភ្លាម។
លុះព្រលឹមឡើង ព្រះយេស៊ូវឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងថាជាព្រះយេស៊ូវទេ។
ដូច្នេះ គេរើសដុំថ្មបម្រុងនឹងគប់ព្រះអង្គ តែព្រះយេស៊ូវបំបាំងអង្គទ្រង់ ហើយយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។