យូដាសក៏ចូលមករកព្រះយេស៊ូវភ្លាម ហើយទូលថា៖ «ជម្រាបសួររ៉ាប៊ី!» រួចក៏ថើបព្រះអង្គ។
យ៉ូហាន 19:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចូលមកជិតព្រះអង្គ ទាំងពោលថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា» រួចគេក៏ទះកំផ្លៀងព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល រួចក៏មកឯព្រះអង្គជាបន្តបន្ទាប់ ទាំងពោលថា៖ “ជយោ! ស្ដេចនៃជនជាតិយូដា!” ហើយទះកំផ្លៀងព្រះអង្គ។ Khmer Christian Bible ហើយពួកគេក៏មកឯព្រះអង្គ ទាំងទូលថា៖ «សូមថ្វាយបង្គំស្តេចរបស់ជនជាតិយូដា!» រួចពួកគេក៏ទះកំផ្លៀងព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គ ទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងទូលថា សូមថ្វាយបង្គំស្តេចសាសន៍យូដា រួចគេទះទ្រង់ អាល់គីតាប បន្ទាប់មក គេនាំគ្នាចូលទៅជិតអ៊ីសាទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងគាត់។ |
យូដាសក៏ចូលមករកព្រះយេស៊ូវភ្លាម ហើយទូលថា៖ «ជម្រាបសួររ៉ាប៊ី!» រួចក៏ថើបព្រះអង្គ។
គេក្រងបន្លាធ្វើជាមកុដមកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយយកដើមត្រែងដាក់ក្នុងព្រះហស្តស្តាំឲ្យព្រះអង្គកាន់ រួចគេលុតជង្គង់នៅមុខព្រះអង្គទាំងពោលចំអកថា៖ «សូមក្រាបថ្វាយបង្គំស្តេចសាសន៍យូដា!»
ទេវតាក៏ចូលមកជួបនាង ពោលថា៖ «ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង»។
កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ កងរក្សាព្រះវិហារម្នាក់ដែលឈរនៅទីនោះ ក៏ទះកំផ្លៀងព្រះយេស៊ូវ ហើយនិយាយថា៖ «តើអ្នកឯងឆ្លើយទៅសម្តេចសង្ឃបែបនេះឬ?»
ដូច្នេះ លោកពីឡាត់ក៏ចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូវមកសួរថា៖ «តើអ្នកជាសេ្តចសាសន៍យូដាមែនឬ?»