ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 18:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ពីឡាត់​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ថា៖ «អ្វី​ទៅ​ជា​សេចក្តី​ពិត​នោះ?»។ ក្រោយ​ពី​លោក​មានប្រសាសន៍​ដូច្នេះ​ហើយ លោកក៏​ចេញ​ទៅ​ជួប​ពួក​សាសន៍​យូដា​ម្តង​ទៀត ប្រាប់​គេ​ថា៖ «ខ្ញុំ​មិន​ឃើញ​ថា​អ្នក​នេះ​មាន​ទោស​អ្វី​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពីឡាត់​ថា​៖ “តើ​សេចក្ដីពិត​ជា​អ្វី​?”។ ពីឡាត់​មានប្រសាសន៍​ដូច្នេះ​ហើយ ក៏​ចេញទៅ​ជួប​ពួក​ជនជាតិយូដា​ម្ដងទៀត ហើយ​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​គាត់​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

លោក​ពីឡាត់​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​សេចក្ដី​ពិត​ជា​អ្វី?»​ ពេល​ទូល​ដូច្នោះ​ហើយ​ លោក​ពីឡាត់​ក៏​ចេញ​ទៅ​ជួប​ពួក​ជនជាតិ​យូដា​ម្តង​ទៀត​ ហើយ​និយាយ​ថា៖​ «ខ្ញុំ​ឃើញ​ថា​ អ្នកនេះ​គ្មាន​ទោស​អ្វី​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពីឡាត​ទូល​ព្រះអង្គ​ថា៖ «អ្វី​ទៅ​សេចក្ដី​ពិត​នោះ?»។ លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​ចេញ​ទៅ​ជួប​ជន‌ជាតិ​យូដា​ជា​ថ្មី​ម្ដង​ទៀត ប្រាប់​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ពីឡាត់​ទូល​សួរ​ទ្រង់​ថា តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្ដី​ពិត​នោះ កាល​បាន​ទូល​ដូច្នោះ​រួច​ហើយ នោះ​លោក​ចេញ​ទៅ​ឯ​ពួក​សាសន៍​យូដា​ម្តង​ទៀត ក៏​មាន​ប្រសាសន៍​ថា ខ្ញុំ​មិន​ឃើញ​ជា​អ្នក​នោះ​មាន​ទោស​ខុស​អ្វី​សោះ

សូមមើលជំពូក

អាល់គីតាប

លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «អ្វី​ទៅ​សេចក្ដី​ពិត​នោះ?»។ លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​ចេញ​ទៅ​ជួប​ជន‌ជាតិ​យូដា​ជា​ថ្មី​ម្ដង​ទៀត​ប្រាប់​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ​ឡើយ។

សូមមើលជំពូក



យ៉ូហាន 18:38
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​ពីឡាត់​ឃើញ​ថា លោក​មិន​អាច​ធ្វើ​អ្វី​ទៀត​បាន ហើយ​ថែម​ទាំង​ចាប់​ផ្ដើម​មាន​ចលាចល​កាន់​តែ​ខ្លាំង​ឡើង​ផង លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្តា‌ជន ទាំង​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គ្មាន​ទោស​ដោយ‌សារ​ឈាម​របស់​អ្នក​នេះ​ទេ អ្នក​រាល់​គ្នា​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចុះ»។


លោក​ពីឡាត់​សួរ​គេ​ថា៖ «ហេតុ​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​អាក្រក់​អ្វី?» តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «ចូរ​ឆ្កាង​វា​ទៅ!»


លោក​ពីឡាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សង្គ្រាជ និង​មហា‌ជន​ថា៖ «ខ្ញុំ​មិន​ឃើញ​ថា​មនុស្ស​នេះ​មាន​ទោស​អ្វី​សោះ»។


ដូច្នេះ លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​ព្រះ‌យេស៊ូវ​មក​សួរ​ថា៖ «តើ​អ្នក​ជា​សេ្តច​សាសន៍​យូដា​មែន​ឬ?»


លោក​ពីឡាត់​ចេញ​ទៅ​ក្រៅ មាន​ប្រសាសន៍​នឹង​គេ​ម្តង​ទៀត​ថា៖ «មើល៍! ខ្ញុំ​នាំ​អ្នក​នេះ​ចេញ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ»។


កាល​ពួក​សង្គ្រាជ និង​ពួក​កង​រក្សា​ព្រះវិហារ​ឃើញ​ព្រះ‌អង្គ គេ​ក៏​ស្រែក​ឡើង​ថា៖ «ឆ្កាង​វាទៅ ឆ្កាង​វា​ទៅ!» លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ»។


កាល​គេ​បាន​ឮ​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​ទៀត​ពោល​ថា៖ «យើង​នឹង​ស្ដាប់​អំពី​រឿង​នេះ​ម្តង​ទៀត»។


គឺ​បាន​លោះ​ដោយ​សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ដែល​ប្រៀប​ដូច​ជា​ឈាម​របស់​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម។