ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ។
យ៉ូហាន 18:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ កងរក្សាព្រះវិហារម្នាក់ដែលឈរនៅទីនោះ ក៏ទះកំផ្លៀងព្រះយេស៊ូវ ហើយនិយាយថា៖ «តើអ្នកឯងឆ្លើយទៅសម្តេចសង្ឃបែបនេះឬ?» ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះ តម្រួតម្នាក់ដែលឈរនៅក្បែរក៏ទះកំផ្លៀងព្រះអង្គ ទាំងនិយាយថា៖ “តើអ្នកឯងឆ្លើយនឹងមហាបូជាចារ្យយ៉ាងនេះឬ?”។ Khmer Christian Bible ប៉ុន្ដែពេលព្រះអង្គមានបន្ទូល អំពីសេចក្ដីទាំងនេះ ឆ្មាំព្រះវិហារម្នាក់ដែលឈរជិតនោះបានទះកំផ្លៀងព្រះយេស៊ូ ទាំងនិយាយថា៖ «ឯងឆ្លើយជាមួយសម្តេចសង្ឃយ៉ាងដូច្នេះឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឮព្រះយេស៊ូមានព្រះបន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះវិហារដែលឈរនៅក្បែរនោះ ទះកំផ្លៀងព្រះអង្គ ទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជាចារ្យ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់មានបន្ទូលដូច្នេះហើយ នោះមានពួកអាជ្ញាម្នាក់ ដែលឈរនៅទីនោះ បានទះកំផ្លៀងព្រះយេស៊ូវ ដោយពាក្យថា ឯងឆ្លើយទៅសំដេចសង្ឃយ៉ាងដូច្នេះឬ អាល់គីតាប ពេលឮអ៊ីសាមានប្រសាសន៍ដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាម៉ាស្ជិទដែលឈរនៅក្បែរនោះ ទះកំផ្លៀងអ៊ីសាទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅ!»។ |
ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ។
លោកផាសហ៊ើរក៏វាយហោរាយេរេមា ហើយយកទៅដាក់គុក ដែលនៅត្រង់ទ្វារបេនយ៉ាមីនខាងលើ កំផែងរបស់ព្រះវិហារនៃព្រះយេហូវ៉ា។
ឥឡូវនេះ ខ្មាំងសត្រូវធ្វើរបងហ៊ុមព័ទ្ធអ្នក គេឡោមព័ទ្ធច្បាំងនឹងយើងហើយ គេយកដំបងវាយថ្ពាល់មេដឹកនាំរបស់អ៊ីស្រាអែល។
អ្នកខ្លះចាប់ផ្ដើមស្តោះទឹកមាត់ដាក់ព្រះអង្គ គ្របព្រះភក្ត្ររបស់ព្រះអង្គ ហើយវាយព្រះអង្គ ទាំងពោលទៅព្រះអង្គថា៖ «ទាយមើល៍!» កងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង។
ហេតុអ្វីបានជាលោកសួរខ្ញុំ? ចូរសួរអស់អ្នកដែលបានស្តាប់ខ្ញុំ ពីអ្វីដែលខ្ញុំនិយាយនោះទៅ គេសុទ្ធតែដឹងពីអ្វីដែលខ្ញុំបាននិយាយ»។
ដូច្នេះ យូដាសបាននាំពួកទាហាន ពួកកងរក្សាព្រះវិហារខ្លះពីពួកសង្គ្រាជ និងពួកផារិស៊ីទៅទីនោះ មានទាំងកាន់គោម ចន្លុះ និងមានអាវុធផង។
គេចូលមកជិតព្រះអង្គ ទាំងពោលថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា» រួចគេក៏ទះកំផ្លៀងព្រះអង្គ។