កាលបានមកដល់កន្លែងដែលព្រះបានបង្ហាញប្រាប់លោកហើយ លោកអ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចតម្រៀបឧស ហើយចងអ៊ីសាកជាកូន ដាក់លើគំនរឧសនៅលើអាសនានោះ។
យ៉ូហាន 18:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកទាហាន មេទ័ព និងពួកកងរក្សាព្រះវិហាររបស់សាសន៍យូដា បានចាប់ព្រះយេស៊ូវចង។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក កងទាហាន មេបញ្ជាការ និងពួកតម្រួតរបស់ពួកយូដាក៏ចាប់ព្រះយេស៊ូវ ហើយចងព្រះអង្គ Khmer Christian Bible ពេលនោះ កងទាហានរ៉ូម និងមេទ័ពធំ ព្រមទាំងពួកឆ្មាំព្រះវិហាររបស់ជនជាតិយូដាបានចាប់ចងព្រះយេស៊ូ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហារ*របស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកទាហាន នឹងមេទ័ព ហើយពួកអាជ្ញារបស់សាសន៍យូដា ក៏ចាប់ព្រះយេស៊ូវចង អាល់គីតាប ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាម៉ាស្ជិទរបស់ជនជាតិយូដា នាំគ្នាចាប់អ៊ីសាហើយចងគាត់។ |
កាលបានមកដល់កន្លែងដែលព្រះបានបង្ហាញប្រាប់លោកហើយ លោកអ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចតម្រៀបឧស ហើយចងអ៊ីសាកជាកូន ដាក់លើគំនរឧសនៅលើអាសនានោះ។
ព្រះយេហូវ៉ាជាព្រះ ព្រះអង្គបានប្រទានពន្លឺបំភ្លឺយើង ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនា ដោយខ្សែចុះ!
បន្ទាប់មក ពួកអ្នកដែលបានចាប់ព្រះយេស៊ូវបាននាំព្រះអង្គទៅជួបលោកកៃផាស ជាសម្ដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានជួបជុំគ្នា។
ពេលនោះ ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូវទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលទ័ពទាំងអស់មកចោមរោមព្រះអង្គ។
គេនាំព្រះយេស៊ូវទៅជួបសម្ដេចសង្ឃ ហើយពួកសង្គ្រាជ ពួកចាស់ទុំ និងពួកអាចារ្យទាំងអស់ បានមកជួបជុំគ្នា។
លុះព្រឹកឡើងភ្លាម ពួកសង្គ្រាជបានជួបពិគ្រោះគ្នាជាមួយពួកចាស់ទុំ ពួកអាចារ្យ និងក្រុមប្រឹក្សាទាំងមូល។ គេចងព្រះយេស៊ូវ ហើយនាំព្រះអង្គទៅប្រគល់ឲ្យលោកពីឡាត់។
គេក៏ចាប់ព្រះអង្គនាំទៅដល់ដំណាក់សម្តេចសង្ឃ ឯពេត្រុស គាត់ដើរតាមពីចម្ងាយដែរ។
ដូច្នេះ យូដាសបាននាំពួកទាហាន ពួកកងរក្សាព្រះវិហារខ្លះពីពួកសង្គ្រាជ និងពួកផារិស៊ីទៅទីនោះ មានទាំងកាន់គោម ចន្លុះ និងមានអាវុធផង។
នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជាមេទ័ពកងវរសេនាតូច ដែលហៅថា កងទ័ពអ៊ីតាលី
កាលគេបម្រុងនឹងសម្លាប់លោក ដំណឹងនោះក៏ឮទៅដល់មេទ័ពធំថា ក្រុងយេរូសាឡិមទាំងមូលកំពុងកើតវឹកវរ។
កាលគេរៀបនឹងនាំលោកប៉ុលចូលទៅក្នុងបន្ទាយ លោកមានប្រសាសន៍ទៅមេទ័ពធំថា៖ «តើខ្ញុំអាចនិយាយជាមួយលោកបន្តិចបានឬទេ?» មេទ័ពធំតបថា៖ «អ្នកចេះនិយាយភាសាក្រិកដែរឬ?
ពេលមានការទាស់ទែងគ្នាកាន់តែខ្លាំង មេទ័ពធំក៏បង្គាប់ឲ្យពួកទាហាន ចុះទៅយកលោកប៉ុលចេញពីចំណោមពួកគេដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងគេហែកហួរលោកខ្ទេចខ្ទី។
ពួកភីលីស្ទីនក៏ចូលមកចាប់គាត់ ហើយខ្វេះភ្នែកគាត់ រួចនាំចុះទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកចងគាត់ ឲ្យគាត់បង្វិលត្បាល់កិននៅក្នុងគុក។