ក៏ពោលថា "ចូរឈរនៅទីនោះដោយខ្លួនទៅ កុំមកជិតយើងឡើយ ដ្បិតយើងបរិសុទ្ធជាងអ្នក" ពួកយ៉ាងនោះជាផ្សែងនៅក្នុងរន្ធច្រមុះយើង គឺជាភ្លើងដែលឆេះជានិច្ច។
យ៉ូហាន 16:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងកាត់អ្នករាល់គ្នាចេញពីសាលាប្រជុំ។ មែន ពេលវេលានោះមកដល់ហើយ ដែលអ្នកណាសម្លាប់អ្នករាល់គ្នា គេនឹកស្មានថាខ្លួនគោរពបម្រើដល់ព្រះ។ ព្រះគម្ពីរខ្មែរសាកល គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ។ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានពេលវេលានឹងមក ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងគិតថា ខ្លួនគេកំពុងថ្វាយការបម្រើដល់ព្រះ។ Khmer Christian Bible ប៉ុន្ដែនឹងមានពេលមួយមកដល់ដែលពួកគេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំរួចពួកអ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា គេថ្វាយការបម្រើដល់ព្រះជាម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ* ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នា នឹកស្មានថាខ្លួនគោរពបម្រើព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងកាត់អ្នករាល់គ្នាចេញពីពួកជំនុំរបស់គេ ក៏នឹងមានពេលវេលាមក នោះអស់អ្នកណា ដែលសំឡាប់អ្នករាល់គ្នា នឹងគិតស្មានថា ខ្លួនបំរើដល់ព្រះដែរ អាល់គីតាប គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា ខ្លួនគោរពបម្រើអុលឡោះ។ |
ក៏ពោលថា "ចូរឈរនៅទីនោះដោយខ្លួនទៅ កុំមកជិតយើងឡើយ ដ្បិតយើងបរិសុទ្ធជាងអ្នក" ពួកយ៉ាងនោះជាផ្សែងនៅក្នុងរន្ធច្រមុះយើង គឺជាភ្លើងដែលឆេះជានិច្ច។
អ្នករាល់គ្នាដែលញាប់ញ័រ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ាអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអង្គចុះ ពួកបងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នក ជាពួកអ្នកដែលកាត់អ្នករាល់គ្នាចេញ ដោយព្រោះឈ្មោះយើង គេបានពោលថា ចូរអ្នករាល់គ្នាតម្កើងព្រះយេហូវ៉ា ដើម្បីឲ្យយើងបានឃើញអំណររបស់អ្នកផង ប៉ុន្តែ គេនឹងត្រូវអៀនខ្មាសវិញ។
ពួកអ្នកដែលមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងអប់រំមនុស្សជាច្រើន ប៉ុន្តែ គេនឹងត្រូវដួលដោយដាវ និងភ្លើង ត្រូវគេនាំទៅជាឈ្លើយ ហើយត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ អស់មួយរយៈ។
កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។
ពេលនោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យគេធ្វើទារុណកម្ម ហើយសម្លាប់អ្នករាល់គ្នា។ គ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។
អ្នករាល់គ្នាមានពរ ពេលមនុស្សស្អប់អ្នករាល់គ្នា ពេលគេកាត់កាល់ ត្មះតិះដៀល ហើយមើលងាយអ្នករាល់គ្នា ដោយព្រោះកូនមនុស្ស។
ក្នុងចំណោមពួកនាម៉ឺន មានច្រើននាក់បានជឿដល់ព្រះអង្គ តែគេមិនហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកផារិស៊ីកាត់ពួកគេចេញពីសាលាប្រជុំ
«ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នាជារឿងប្រៀបធៀប តែពេលវេលានោះនឹងមកដល់ ដែលខ្ញុំនឹងមិននិយាយដោយរឿងប្រៀបធៀបទៀតទេ គឺនិយាយប្រាប់អ្នករាល់គ្នា ពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ។
មើល៍! ពេលវេលានោះមកដល់ហើយ គឺពិតជាមកដល់មែន ដែលអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅរៀងៗខ្លួន ហើយទុកខ្ញុំចោលឲ្យនៅតែឯង តែខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតាគង់នៅជាមួយខ្ញុំ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ពេលវេលានោះមកដល់ហើយ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ។
ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។
ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាប្រកាសថាព្រះយេស៊ូវជាព្រះគ្រីស្ទ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំរបស់គេ។
គេឆ្លើយតបទៅគាត់ថា៖ «ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយតើឯងចង់បង្រៀនយើងឬ?» រួចគេបណ្តេញគាត់ចេញទៅ។
កាលក្រុមប្រឹក្សាបានឮដូច្នេះ គេមានចិត្តក្តៅក្រហាយជាខ្លាំង ហើយចង់សម្លាប់ពួកសាវកទៀតផង។
លោកមានប្រសាសន៍ថា៖ «មើលហ្ន៎! ខ្ញុំឃើញមេឃបើកចំហ ហើយកូនមនុស្សឈរនៅខាងស្តាំព្រះហស្តរបស់ព្រះ»។
ពេលគេនិយាយមួលបង្កាច់ យើងនិយាយពាក្យល្អ។ យើងបានត្រឡប់ដូចជាសំរាមរបស់លោកីយ៍ ជាកម្អែលរបស់មនុស្សទាំងអស់ រហូតដល់ថ្ងៃនេះ។
ខាងសេចក្ដីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ក្រុមជំនុំ ចំណែកខាងសេចក្តីសុចរិតក្នុងក្រឹត្យវិន័យ នោះខ្ញុំគ្មានទោសសោះ។
ពេលកូនចៀមបកត្រាទីប្រាំ នៅក្រោមអាសនា ខ្ញុំឃើញមានព្រលឹងមនុស្សទាំងអស់ ដែលគេបានសម្លាប់ ដោយព្រោះកាន់តាមព្រះបន្ទូល និងសេចក្តីបន្ទាល់។
ពេលនោះ មនុស្សនៅទីក្រុងពោលទៅកាន់យ៉ូអាសថា៖ «ចូរនាំកូនរបស់អ្នកចេញមក វាត្រូវតែស្លាប់ ដ្បិតវាបានរំលំអាសនារបស់ព្រះបាល ហើយកាប់បំផ្លាញបង្គោលសក្ការៈដែលនៅជិតនោះទៀតផង»។