ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តីដែលពួកហោរាបានទាយទុកមកអើយ
យ៉ូហាន 16:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេនិយាយថា៖ «ពាក្យដែលព្រះអង្គមានព្រះបន្ទូលថា "នៅបន្តិចទៀតនេះ" យើងមិនដឹងថាទ្រង់ចង់មានព្រះបន្ទូលអំពីអ្វីទេ!»។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏និយាយទៀតថា៖ “តើពាក្យដែលព្រះអង្គមានបន្ទូលថា:‘បន្តិចទៀត’ នេះមានន័យដូចម្ដេច? យើងមិនយល់អ្វីដែលព្រះអង្គមានបន្ទូលទេ”។ Khmer Christian Bible ពេលនោះពួកគេនិយាយថា៖ «តើព្រះអង្គប្រាប់ថា បន្តិចទៀតនេះមានន័យយ៉ាងដូចម្តេច? យើងមិនយល់អ្វីដែលព្រះអង្គមានបន្ទូលនោះទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេសួរគ្នាទៀតថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត”នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី យើងមិនយល់សោះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាគេនិយាយថា ពាក្យនេះដែលទ្រង់មានបន្ទូលថា «នៅបន្តិចទៀត» ដូច្នេះ នោះចង់ថាដូចម្តេច យើងស្តាប់មិនបានទេ អាល់គីតាប គេសួរគ្នាទៀតថា៖ «អ៊ីសាមានប្រសាសន៍ថា “បន្ដិចទៀត”នោះ តើតួនចង់មានប្រសាសន៍អំពីអ្វី យើងមិនយល់សោះ!»។ |
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តីដែលពួកហោរាបានទាយទុកមកអើយ
ដូច្នេះ មានពួកសិស្សព្រះអង្គខ្លះនិយាយគ្នាថា៖ «ពាក្យដែលព្រះអង្គមានព្រះបន្ទូលមកយើងថា "មិនយូរប៉ុន្មាន អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៀត នឹងឃើញខ្ញុំវិញ" ហើយដែលថា "ដ្បិតខ្ញុំទៅឯព្រះវរបិតា" នេះ តើមានន័យដូចម្តេច?»
ព្រះយេស៊ូវជ្រាបថា គេចង់សួរព្រះអង្គ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាសួរគ្នាពីពាក្យដែលខ្ញុំថា "មិនយូរប៉ុន្មាន អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ" ឬ?
ដ្បិត រហូតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែបានធ្វើជាគ្រូបង្រៀនគេ តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀន ពីសេចក្ដីខាងឯបឋមសិក្សានៃព្រះបន្ទូលរបស់ព្រះឡើងវិញ អ្នករាល់គ្នាមិនត្រូវការអាហាររឹងសោះ តែបែរជាត្រូវការទឹកដោះទៅវិញ