ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 14:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ភីលីព​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះ‌វរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ទើប​យើង​ខ្ញុំ​អស់​ចិត្ត»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ភីលីព​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះ​បិតា​ដល់​យើងខ្ញុំ​ផង នោះ​យើងខ្ញុំ​ស្កប់ចិត្ត​ហើយ”។

សូមមើលជំពូក

Khmer Christian Bible

លោក​ភីលីព​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ! ​សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​វរ​បិតា​ផង​ នោះ​យើង​ស្កប់​ចិត្ត​ហើយ»។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ភីលីព​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​បង្ហាញ​ព្រះ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​អស់​ចិត្ត​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ភីលីព​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ

សូមមើលជំពូក

អាល់គីតាប

លោក​ភីលីព​សុំ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​បង្ហាញ​អុលឡោះ​ជា​បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​អស់​ចិត្ដ​ហើយ»។

សូមមើលជំពូក



យ៉ូហាន 14:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​អធិ‌ស្ឋាន​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​ស្ដាប់​គេ ឲ្យ​គេ​បាន​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ដោយ​អំណរ ហើយ​ព្រះ‌អង្គ​នឹង​ប្រគល់ សេចក្ដី​សុចរិត​ដល់​គេ​វិញ។


ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​រំពឹង​មើល​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដោយ​សេចក្ដី​សុចរិត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង ទូល‌បង្គំ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ឃើញ​រូប​អង្គ​ទ្រង់។


ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ទី​បរិសុទ្ធ ទាំង​សម្លឹង​មើល​ព្រះចេស្ដា និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។


មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។


ណាថា‌ណែល​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​ស្គាល់​ខ្ញុំ​ពី​អង្កាល់?» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។


«ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា​ជា​រឿង​ប្រៀប​ធៀប តែ​ពេល​វេលា​នោះ​នឹង​មក​ដល់ ដែល​ខ្ញុំ​នឹង​មិន​និយាយ​ដោយ​រឿង​ប្រៀប​ធៀប​ទៀត​ទេ គឺ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ព្រះ‌វរបិតា​យ៉ាង​ច្បាស់​លាស់​វិញ។