Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ណាថា‌ណែល​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​ស្គាល់​ខ្ញុំ​ពី​អង្កាល់?» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

48 ណាថាណែល​ទូល​ព្រះអង្គ​ថា​៖ “តើ​លោក​ស្គាល់​ខ្ញុំ​យ៉ាងដូចម្ដេច​?”‍។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“មុន​ភីលីព​បាន​ហៅ​អ្នក ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើមល្វា​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

48 លោក​ណាថាណែល​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​លោក​ស្គាល់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?»​ ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «មុន​ពេល​ភីលីព​ហៅ​អ្នក​ ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​រួច​ទៅ​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 លោក​ណា‌ថា‌ណែល​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​គ្រូ​ដែល​ស្គាល់​ខ្ញុំ​ពី​អង្កាល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក កាល​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 នោះ​ណាថា‌ណែល​ទូល​សួរ​ថា លោក​ស្គាល់​ខ្ញុំ​ពី​ណា​មក ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា មុន​ដែល​ភីលីព​ហៅ​មក កាល​អ្នក​នៅ​ក្រោម​ដើម​ល្វា​នៅ​ឡើយ នោះ​ខ្ញុំ​បាន​ឃើញ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

48 លោក​ណា‌ថា‌ណែល​សួរ​អ៊ីសា​ថា៖ «តើ​តួន​ដែល​ស្គាល់​ខ្ញុំ​ពី​អង្កាល់?»។ អ៊ីសា​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក កាល​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:48
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​ដែល​គេ​អំពាវ‌នាវ នោះ​យើង​តប​ឆ្លើយហើយ កាល​គេ​កំពុង​តែ​ចេញ​សម្ដី​នៅ​ឡើយ នោះ​យើង​ក៏​ស្តាប់​ដែរ។


ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជា​អ្នក​ទារ​ពន្ធ យ៉ាកុប ជា​កូន​របស់​លោក​អាល់ផាយ និង[លេបេ ដែល​ហៅ​ថា] ថាដេ


ប៉ុន្តែ ពេល​ណា​អ្នក​អធិស្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ ហើយ​អធិស្ឋាន​ដល់​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ចុះ នោះ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]។


ភីលីព​មក​ពី​ក្រុង​បេត‌សៃ‌ដា ដូច​អន‌ទ្រេ និង​ពេត្រុស​ដែរ។


គេ​មក​រក​ភីលីព ដែល​មក​ពី​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ ហើយ​ពោល​ទៅ​គាត់​ថា៖ «លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ»។


ភីលីព​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះ‌វរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ទើប​យើង​ខ្ញុំ​អស់​ចិត្ត»។


ហើយ​ព្រះ‌អង្គ​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​ធ្វើ​បន្ទាល់​ពី​អ្នក​ណា​ឡើយ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ពី​ជម្រៅ​ចិត្ត​របស់​មនុស្ស។


ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ ឃើញ​មនុស្ស​កក‌កុញ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​នំបុ័ង​នៅ​ឯ​ណា​ឲ្យ​មនុស្ស​ទាំង​នេះ​បរិ‌ភោគ​បាន?»


ភីលីព​ទូល​ឆ្លើយ​ថា៖ «ទោះ​បើ​ទិញ​នំបុ័ង​អស់​ប្រាក់​ពីរ​រយ​ដេណារី ក៏​មិន​គ្រប់​គ្នា​ដែរ សូម្បី​តែ​ម្នាក់​បន្តិច»។


យ៉ាង​នោះ សេចក្តី​លាក់​កំបាំង​ក្នុង​ចិត្ត​របស់​គេ នឹង​បង្ហាញ​ចេញ​មក ហើយ​គេ​នឹង​ក្រាប​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ ទាំង​ប្រកាស​ថា៖ «ព្រះ​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន» ។


ដូច្នេះ មិន​ត្រូវ​ជំនុំ​ជម្រះ​មុន​ពេល​កំ​ណត់​ឡើយ ត្រូវ​រង់​ចាំ​ពេល​ព្រះ‌អម្ចាស់​យាង​មក​សិន ដ្បិត​ទ្រង់​នឹង​យក​អ្វីៗ​ដែល​លាក់​កំបាំង​ក្នុង​ទីងងឹត មក​ដាក់​នៅ​ទីភ្លឺ ហើយ​ទ្រង់​នឹង​បើក​សម្ដែង​ឲ្យ​ឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស។ ពេល​នោះ គ្រប់​គ្នា​នឹង​ទទួល​ការ​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម