ឥឡូវនេះ ដោយព្រោះយើងខ្ញុំជ្រកកោនក្រោមព្រះគុណរបស់ព្រះករុណា យើងខ្ញុំមិនគួរគប្បីនឹងព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ព្រះករុណាឡើយ ហេតុនេះហើយបានជាយើងខ្ញុំផ្ញើសំបុត្រនេះ មកទូលថ្វាយព្រះករុណា
យ៉ូហាន 12:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ម្តេចក៏មិនលក់ប្រេងក្រអូបនេះ យកប្រាក់បីរយដេណារី ទៅចែកឲ្យអ្នកក្រីក្រវិញទៅ?» ព្រះគម្ពីរខ្មែរសាកល “ម្ដេចក៏មិនលក់ប្រេងក្រអូបនេះបីរយឌេណារី ហើយចែកឲ្យអ្នកក្រវិញ?”។ Khmer Christian Bible «តើហេតុអ្វីមិនលក់ប្រេងក្រអូបនេះឲ្យបានបីរយឌេណារី ហើយចែកទានអ្នកក្រទៅ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួង* ទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្តេចឡើយក៏មិនបានលក់ប្រេងក្រអូបនេះជាដំឡៃ៦០រៀល ដើម្បីចែកឲ្យដល់មនុស្សក្រីក្រវិញ អាល់គីតាប «ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួងទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ?»។ |
ឥឡូវនេះ ដោយព្រោះយើងខ្ញុំជ្រកកោនក្រោមព្រះគុណរបស់ព្រះករុណា យើងខ្ញុំមិនគួរគប្បីនឹងព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ព្រះករុណាឡើយ ហេតុនេះហើយបានជាយើងខ្ញុំផ្ញើសំបុត្រនេះ មកទូលថ្វាយព្រះករុណា
ផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាជាមនុស្សកម្ជិល ជាមនុស្សខ្ជិលច្រអូល ហេតុនេះហើយបានជានិយាយថា "សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។
ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើឥដ្ឋគ្រប់ចំនួន ដូចដែលគេធ្លាប់ធ្វើពីមុន កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិល ហេតុនេះហើយបានជាគេស្រែកថា "សូមឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ"។
ដោយពាក្យថា "តើពេលណាទើបផុតថ្ងៃបុណ្យចូលខែ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយថ្ងៃសប្ប័ទដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី? យើងនឹងបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចបញ្ឆោតគេដោយជញ្ជីងមិនត្រឹមត្រូវ
ប៉ុន្តែ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនរបស់ខ្លួនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដេណារី គាត់ក៏ចាប់ច្របាច់កអ្នកនោះ ទាំងពោលថា "សងប្រាក់ដែលជំពាក់ខ្ញុំនោះមក"។
កាលបានព្រមព្រៀងជាមួយកម្មករ ថានឹងបើកប្រាក់ឈ្នួលឲ្យមួយដេណារី ក្នុងមួយថ្ងៃ លោកក៏ចាត់គេឲ្យទៅធ្វើការក្នុងចម្ការទំពាំងបាយជូររបស់លោក។
ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ជាស្ថានដែលគ្មានចោរចូលទៅជិត ឬកន្លាតស៊ីបំផ្លាញឡើយ។
ពេលព្រះយេស៊ូវបានឮដូច្នោះ ទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្តីមួយទៀត ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅស្ថានសួគ៌វិញ រួចមកតាមខ្ញុំចុះ»។
ហេតុអ្វីបានជាមើលឃើញកម្ទេច ដែលនៅក្នុងភ្នែកបងប្អូនរបស់អ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ?
ប៉ុន្តែ សិស្សព្រះអង្គម្នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលរៀបនឹងបញ្ជូនព្រះអង្គ និយាយឡើងថា៖
គាត់និយាយដូច្នោះ មិនមែនដោយព្រោះគាត់យកចិត្តទុកដាក់នឹងអ្នកក្រីក្រទេ គឺដោយព្រោះគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយធ្លាប់លួចយកប្រាក់ដែលគេដាក់នៅក្នុងថង់នោះទៀតផង។
ខ្លះស្មានថា ដោយព្រោះយូដាសកាន់ថង់ប្រាក់ ព្រះយេស៊ូវប្រាប់ឲ្យគាត់ទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកទានអ្វីដល់អ្នកក្រីក្រ។
ភីលីពទូលឆ្លើយថា៖ «ទោះបើទិញនំបុ័ងអស់ប្រាក់ពីររយដេណារី ក៏មិនគ្រប់គ្នាដែរ សូម្បីតែម្នាក់បន្តិច»។