ពេលព្រះអង្គយាងទៅដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សរបស់ព្រះអង្គទាំងហ្វូងចាប់ផ្តើមមានចិត្តរីករាយ ហើយសរសើរតម្កើងព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។
យ៉ូហាន 12:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សជាច្រើនទៅទទួលព្រះអង្គ ព្រោះគេឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។ ព្រះគម្ពីរខ្មែរសាកល នេះជាហេតុដែលហ្វូងមនុស្សទៅទទួលព្រះអង្គ គឺពីព្រោះពួកគេឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។ Khmer Christian Bible ដូច្នេះហើយបានជាមានបណ្តាជនទៅទទួលព្រះអង្គ ព្រោះពួកគេឮថា ព្រះអង្គបានធ្វើទីសំគាល់អស្ចារ្យនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បណ្ដាជនមកទទួលព្រះអង្គ ដ្បិតគេបានឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដោយហេតុនោះ បានជាមានហ្វូងមនុស្សទៅទទួលទ្រង់ ពីព្រោះគេឮថា ទ្រង់បានធ្វើទីសំគាល់នោះ អាល់គីតាប បណ្ដាជនមកទទួលអ៊ីសាដ្បិតគេបានឮថា គាត់បានធ្វើទីសំគាល់នេះ។ |
ពេលព្រះអង្គយាងទៅដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សរបស់ព្រះអង្គទាំងហ្វូងចាប់ផ្តើមមានចិត្តរីករាយ ហើយសរសើរតម្កើងព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។
ព្រោះដោយសារតែគាត់ហើយ បានជាមានសាសន៍យូដាជាច្រើនដកខ្លួនចេញពីពួកគេ ហើយទៅជឿព្រះយេស៊ូវវិញ។
នៅថ្ងៃបន្ទាប់ បណ្តាជនដែលមកចូលរួមបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងមកក្នុងក្រុងយេរូសាឡិម។
ដូច្នេះ ពួកផារិស៊ីនិយាយគ្នាថា៖ «យើងមិនអាចធ្វើអ្វីបានទេ មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់ហើយ!»។
ព្រះយេស៊ូវធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្តែងសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សក៏ជឿដល់ព្រះអង្គ។
មានបណ្តាជនជាច្រើនតាមព្រះអង្គទៅ ព្រោះគេបានឃើញទីសម្គាល់ ដែលព្រះអង្គប្រោសអ្នកជំងឺ។