ក្រោយហេតុការណ៍នេះមក មានគេជម្រាបលោកយ៉ូសែបថា៖ «ឪពុកលោកមានជំងឺ»។ ដូច្នេះ លោកយ៉ូសែបក៏នាំកូនទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអិមទៅជាមួយ។
យ៉ូហាន 11:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានបុរសម្នាក់ ឈ្មោះឡាសារ ដែលមានជំងឺ គាត់នៅភូមិបេថានីជាមួយបងស្រីគាត់ គឺម៉ារា និងម៉ាថា។ ព្រះគម្ពីរខ្មែរសាកល មានបុរសម្នាក់មានជំងឺ គាត់ឈ្មោះឡាសារ នៅបេថានីជាភូមិរបស់ម៉ារា និងម៉ាថាបងស្រីរបស់នាង។ Khmer Christian Bible មានបុរសម្នាក់មានជំងឺ គាត់ឈ្មោះឡាសារ នៅក្រុងបេថានី ជាក្រុងរបស់នាងម៉ារា និងបងស្រីរបស់នាងឈ្មោះម៉ាថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះ ឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានបុរសម្នាក់ ឈ្មោះឡាសារ មានជំងឺឈឺ គាត់នៅភូមិបេថានី ជាភូមិរបស់នាងម៉ារា នឹងបងនាងឈ្មោះម៉ាថា អាល់គីតាប នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះ ឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។ |
ក្រោយហេតុការណ៍នេះមក មានគេជម្រាបលោកយ៉ូសែបថា៖ «ឪពុកលោកមានជំងឺ»។ ដូច្នេះ លោកយ៉ូសែបក៏នាំកូនទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអិមទៅជាមួយ។
ពេលគេមកជិតដល់ក្រុងយេរូសាឡិម នៅត្រង់ភូមិបេតផាសេ និងភូមិបេថានី ជិតភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សរបស់ព្រះអង្គពីរនាក់
បន្ទាប់ពីមានព្រះបន្ទូលពីសេចក្ដីទាំងនេះហើយព្រះអង្គប្រាប់គេថា៖ «ឡាសារ ជាសម្លាញ់យើង បានដេកលក់ទៅហើយ តែខ្ញុំនឹងទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។
ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកម្សាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់។
បងប្អូនស្រីពីរនាក់នោះ បានចាត់គេឲ្យទៅទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ មើល៍! អ្នកដែលព្រះអង្គស្រឡាញ់នោះកំពុងមានជំងឺ»។
បណ្តាជនដែលនៅជាមួយព្រះអង្គ ក៏ធ្វើបន្ទាល់ពីការដែលព្រះអង្គហៅឡាសារចេញពីផ្នូរមក ហើយប្រោសឲ្យគាត់រស់ពីស្លាប់ឡើងវិញ។
មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ព្រះអង្គគង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺចង់ឃើញឡាសារ ដែលព្រះអង្គប្រោសឲ្យរស់ពីស្លាប់ឡើងវិញថែមទៀតផង។
នៅគ្រានោះ នាងមានជំងឺឈឺ ហើយស្លាប់ទៅ គេបានលាងសពនាង ហើយយកទៅតម្កល់ទុកនៅបន្ទប់ខាងលើ។