យ៉ូហាន 12:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ព្រះអង្គគង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺចង់ឃើញឡាសារ ដែលព្រះអង្គប្រោសឲ្យរស់ពីស្លាប់ឡើងវិញថែមទៀតផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ហ្វូងមនុស្សមួយក្រុមធំក្នុងជនជាតិយូដាដឹងថា ព្រះអង្គគង់នៅទីនោះ។ ពួកគេក៏មក មិនមែនដោយសារតែព្រះយេស៊ូវប៉ុណ្ណោះទេ គឺដើម្បីមើលឡាសារដែលព្រះអង្គបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ផង។ សូមមើលជំពូកKhmer Christian Bible9 មានពួកជនជាតិយូដាច្រើនកុះករបានដឹងថា ព្រះអង្គគង់នៅទីនោះ ដូច្នេះពួកគេនាំគ្នាមក ប៉ុន្ដែមិនមែនដោយព្រោះព្រះយេស៊ូប៉ុណ្ណោះទេ គឺពួកគេចង់ឃើញឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញនោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមក មិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញនោះថែមទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ទ្រង់គង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺមកចង់ឃើញឡាសារ ដែលទ្រង់ប្រោសឲ្យរស់ពីស្លាប់ឡើងវិញផង សូមមើលជំពូកអាល់គីតាប9 ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា អ៊ីសានៅភូមិបេតថានី គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញអ៊ីសាប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលអ៊ីសាបានប្រោសឲ្យរស់ឡើងវិញនោះថែមទៀតផង។ សូមមើលជំពូក |